Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ពូកែខាងលួចស្លាកលេខរថយន្ត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលសកម្មខាងលួច​ស្លាកលេខរថយន្តត្រូវកម្លាំងនគរបាល​ប៉ុស្តិ៍​ ភ្នំពេញថ្មី​ ឃាត់ខ្លួនបានកាលពីវេលា​ម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៦ខែតុលាឆ្នាំ ២០១៩ នៅចំណុច មុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញងថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ មានឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។​ ចំណែក ជនរងគ្រោះមាន ឈ្មោះ សយ សុខឡេង ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវបេតុង ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ស្លាកលេខ​រថយន្ត ០១ លេខ2AI-4846 ។

សមត្ថកិច្ចបន្តថា​ កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩​ កន្លងទៅជនសង្ស័បានធ្វើសកម្ម​ភាពលួច​ស្លាកលេខរថយន្តរបស់ជនរងគ្រោះប្រព្រឹត្តនៅចំណុចខាងលើ​ លុះដល់ថ្ងៃទី៦​ខែ​តុលាឆ្នាំ២០១៩​ ជនសង្ស័យបានមកធ្វើសកម្មភាពលួចស្លាកលេខរថយន្តម្តងទៀត​ហើយម្ចាស់ឃើញក៍រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅឃាត់ខ្លួនបានភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជួនទៅអធិការ​នគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ