Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឆេះឃ្លាំងនៅសង្កាត់វាលស្បូវ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងរបួសប្រជាការពារម្នាក់ ពេលចុះទៅជួយ!

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ឃ្លាំងមួយកន្លែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឱ្យខូចខាតសម្ភារៈនិងរបួសធ្ងន់ប្រជាការពារម្នាក់ផងដែរ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ ម្ចាស់ឃ្លាំងឈ្មោះ យន់ សុផល ភេទស្រីអាយុ៥៨ឆ្នាំឃ្លាំងជាប្រភេទសំណង់ ដែកប្រក់ស័ង្កសីទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ។

ឆេះខូចខាតកុំព្យូទ័រ២គ្រឿងម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាស៊ីនកូពី១គ្រឿងកង្ហារ២គ្រឿងឯកសារមួយចំនួននិងមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

មន្ត្រីដដែលបានបន្តថា៖ អគ្គិភ័យនេះមូលហេតុឆ្លងចរន្តអគ្គិសនី របួសមនុស្សធ្ងន់ម្នាក់ឈ្មោះ សំរិត សុខមាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាប្រជាការពារ នៅសាលាសង្កាត់វាលស្បូវ ។

ក្នុងហេតុការណ៍បេះរថយន្តអគ្គិភ័យ រាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត រថយន្តជំនួយបុរីប៉េងហួតចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់មួយរថយន្ត៕

ចែករំលែកអត្ថបទ