Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ចិនមួយក្រុមផឹកសុី​បង្កជម្លោះ​វ៉ៃគ្នាសន្លប់ម្នាក់​ និង៤នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមផឹកសុី​ បង្ក​ជម្លោះ​ វៃតប់​ គ្នាយ៉ាងអាណាធិបតេយ្យបណ្ដាលឲ្យ​ម្នាក់សន្លប់ស្តូកស្តឹង និង៤នាក់​ទៀតត្រូវបានសមត្ថកិច្ច​ ឃាត់ខ្លួនយកទៅ​សួរនាំ
ហេតុការណ៦យនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១០និង២០នាទីយប់ទី២៨​ខែតុលាឆ្នាំ២០១៩ នៅ​ចំណុច​ផ្លូវបេតុង ទល់មុខសាលារៀនត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្រុមជនជាតិចិន​ ដែលបង្កភាពអាណាធិបតេយ្យ​ខាងលើ​នេះ​ មិនត្រូវបានគេ​ស្គាល់ អត្តសញ្ញាណនោះទេ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូង​ គេឃើញជនជាតិចិនចំនួន៥នាក់​ផឹកស៊ីជុំគ្នា មួយសន្ទុះស្រាប់តែទាស់​ សម្ដី​ វ៉ៃគ្នាពេញកន្លែងផឹកសុី​ បណ្ដាលឲ្យសន្លប់ស្តូក​ស្តឹងម្នាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍​ ចាប់ជនជាតិចិន​ ៤​នាក់ យកទៅសួរនាំ​នៅ​ អធិការខណ្ឌសែនសុខ។
ប្រភពបន្តថា បន្ទាប់ពីចាប់ជនជាតិចិត៤នាក់​នោះហើយ​ សមត្ថកិច្ចបានហៅរថយន្តសាមុយ​ ដឹកជនរងគ្រោះម្នាក់ដែលសន្លប់ទៅ​សង្គ្រោះ​ និង​ ព្យាបាលនៅ​មន្ទីរពេទ្យ​ ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិចិន​ទាំង៤​នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ បណោះអសន្ន​នៅ​ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ