Sunday, October 4, 2026
Latest:
សន្តិសុខ​សង្គម

បើករថយន្តទំនើបលឿន​មិនប្រយត្ន័បុករះម៉ូតូនិងកង់បីឥណ្ឌារួមទាំងបង្គោលភ្លើងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ​៖នារីវ័យក្មេងម្នាក់​ បេីករថយន្តMazda ក្នុងល្បឿនលឿន​ ខណះដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅ​បុកម៉ូតូ​ហុងដាឌ្រីម​មួយគ្រឿង​ បោកផ្ទប់កង់បីឥណ្ឌា​ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល​ ហេីយរថយន្តមិនទាន់អស់ល្បឿន​ ​បានបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីមទៀត​ ។

  –គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅ​វេលាម៉ោង៩យប់ថ្ងៃ​ទី២៨​ ខែកក្កដា​ ២០១៩នៅចំណុចមុខក្រុមហ៊ុនលក់​រថយន្ត​ Mercedez​ ផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៣០ម៉ែត្រ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។

  យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យ​ដឹងថា​ នៅមុនកេីតហេតុ​ គេបានឃេីញយុវជនម្នាក់​ បេីកម៉ូតូមួយគ្រឿង​ ម៉ាក​ហុងដាឌ្រីម​(Honda Dream)​ ពណ៍ខ្មៅធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជេីង​ ល្បឿនលឿន​ល្មម​ លុះមកដល់ចំណុចកេីតហេតុ​ បាន​បន្ថយល្បឿន​ ខណៈមាន​កង់បីឥណ្ឌាមួយគ្រឿង​ បម្រុងបេីកឆ្លងផ្លូវពីកេីតទៅលិច​ ស្រាប់តែមានរថយន្ត​ស៊េរីទំនេីបមួយគ្រឿង​ ម៉ាកMazda CX-5 ពណ៍ស​ ពាក់ស្លាក​លេខភ្នំពេញ​ 2AD-7243 បេីកបរដោយ​នារីវ័យក្មេងម្នាក់​ ធ្វេីដំណេីរតាមផ្លូវ៦០ម៉ែត្រ​ ស្របទិសគ្នាជាមួយម៉ូតូរងគ្រោះក្នុងល្បឿនលឿន​​ ដោយខ្វះការប្រុងប្រយ័ត្ន​ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូ​ពីក្រោយពេញទំហឹង​ ធ្លាក់ម្ចាស់ម៉ូតូ​អូសបោកនឹងថ្នល់​ របួសធ្ងន់​ ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់​កង់បីឥណ្ឌាមួយគ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HU-7016 បណ្ដាលឲ្យ​រងការខូចខាតទាំងពីរគ្រឿង​ ហេីយរថយន្តមិនទាន់អស់ល្បឿន​ ក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លេីងបំភ្លឺផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យ​បាក់បង្គោលភ្លេីង​មួយដេីម​ ទៅមុខលែងរួច​ ។

ក្រោយកើតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ បានឃាត់ខ្លួននារីវ័យក្មេងអ្នក​បើកបរប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ និងបាន​វាស់វែង​ ស្ទូចយករថយន្តបង្ក​ រួមទាំងម៉ូតូនិង​កង់បីឥណ្ឌាយកទៅរក្សាទុកនៅការិយា​ល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​រង​ចាំដោះស្រាយពេលក្រោយ​ ៕

ចែករំលែកអត្ថបទ