Thursday, May 2, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីបើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសស្តីពី”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ០៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសគម្រោង ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ ក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូក្រសួង និងមានការអញ្ចើញចូលរួមពី កញ្ញា ម៉ានុន បឺនៀ ( Manon Bernier) អ្នកគ្រប់គ្រងកម្មវិធីថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNV) នៅទីក្រុងបាងកក និងលោកគ្រូ អ្នកគ្រូ ។

វគ្គបណ្តុះបណ្តាល និងតម្រង់ទិសគម្រោងស្តីពី ការស្មគ្រ័ចិត្តដើម្បីសហគមន៍ខ្ញុំ មានយុវជនចូលរួមចំនួន ២០៧ នាក់ មកពីរាជធានី-ខេត្តចំនួន១២ ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ៖
-ផ្តល់សញ្ញាណទូទៅ និងបរិបទទាក់ទងនិងការងារស្មគ្រ័ចិត្តដើម្បីសហគមន៍ខ្ញុំ (VMC)ដល់យុវជន
-ផ្តល់ជាចំណេះដឹងជាក់លាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងដែលពួកគនឹងជ្រើសរើស
-ផ្លល់ជំនាញទន់សំខាន់ៗមួយចំនួន ជាទុនដល់យុវជនយើងសម្រាប់ជីវិតប្រចាំថ្ងៃ និងការបំពេញការងាររបស់ពួកគេ
-ផ្តល់ឱកាសដល់យុវជនស្មគ្រ័ចិត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកផង និងបង្កើនការរីករាយជាវិជ្ជមាន
-ផ្តល់ឱកាសដល់មន្ត្រីសម្របសម្រូលគម្រោង ឱ្យបានយល់កាន់តែច្បាស់ពីយុវជនស្មគ្រ័ចិត្ត ដើម្បីអាចត្រៀមខ្លូនកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែង។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះរៀបចំនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប៕

ចែករំលែកអត្ថបទ