Wednesday, May 1, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នារីម្នាក់មានវិបត្តស្នេហាបានជិះទៅ លោត សម្លាប់ខ្លួនពីរលើភ្នំក្រោម បណ្ដាល ឲ្យ របួសធ្ងន់ មិនទាន់ដឹងស្លាប់ឬរស់

សៀមរាប៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ សង្ស័យមានវិបត្តស្នេហា បានលោតសម្លាប់ ខ្លួនពីលើភ្នំក្រោម ៖ ហេតុការនេះបានបង្ក ការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៧យប់ ថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ នៅចំនុចភ្នំក្រោម ភូមិចុងឃ្នាស់ ក្រុង និង ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះ មាន ឈ្មោះ រឿត រដ្ឋា អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មានស្រុក កំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងនិងខេត្តបាត់ដំបង ។
ហើយ ម៉ូតូដែលជនរងគ្រោះជិះម៉ាកស្គុបពីរ ពណ៌ស ពាក់ ស្លាកលេខ សៀមរាប1AH -1740 ។

សមត្ថកិច្ចបន្តថា មូលហេតុដែលនាំអោយ នារីរងគ្រោះរូបស្រស់មកលោតសម្លាប់ខ្លួន នេះគឺបណ្ដាលមកពីនាងមានវិបត្តិស្នេហា
ក្រោយជនរងគ្រោះ លោតអ្នកលក់ដូរនៅទី នោះ ឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយទាក់ទងឡានពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

ក្រោយមកដោយស្ថានភាពជនរងគ្រោះរង របួសធ្ងន់ធ្ងរពេក (ផុងរលាក្បាល) ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលបន្តនៅ មន្ទីរពេទ្យឯខេត្តបាត់ដំបង ដោយមិនទាន់ដឹង ថាស្លាប់ឬរស់នោះទេ៕

 

ចែករំលែកអត្ថបទ