Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរឃាត់ខ្លួនអ្នកលេងឡូតូ៣នាក់រក្សាទុកមេឆ្នោត

ភ្នំពេញ ៖ ស្ត្រី ញៀនល្បែង(ឡូតូ)៣នាក់ត្រូវបានអាជ្ញាធរ សង្កាត់គោកឃ្លាងចាត់វិធានការបង្ក្រាបនិងចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ ដោយអាជ្ញាធរបានអះអាងថានាំគ្នាលេងតែល្បែងសុីសងខុសច្បាប់ ។

ស្ត្រីទាំង៣នាក់ដែលអាជ្ញាធរចោទថាលេងល្បែងសុីសងខុសច្បាប់ទី១ មានឈ្មោះ អុឹម អិន ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ហៀង ពុទ្ធាវី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ កេត ស្រីចិន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើតាមអាជ្ញាធរបានឲ្យដឹងថា ស្រ្តីទាំង៣នាក់ខាងលើ គិតតែពីនាំគ្នាលេងល្បែងសុីសងខុសច្បាប់ ទើបអាជ្ញាធរ សង្កាត់ចុះទៅបង្ក្រាបចាប់ខ្លួន រួមជាមួយវត្ថុតាង ក្រដាស់ មានលេខ គ្រាប់ឡូតូ និងនាំខ្លួនទៅធ្វើការសាកសួរបន្ត ។

តែប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងនិងរិះគន់ថាការចុះបង្ក្រាបរបស់អាជ្ញាធរមិនមានបន្លាភាពនោះទេគឺចាប់តែអ្នកលេងឡូតូខុសច្បាប់ចុះបើល្បែងសុីសង មេឆ្នោតវៀតណាម កើតពេញតាមផ្សារ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ តើមេឆ្នោតទាំងនោះ មានច្បាប់បើកអាជីវកម្ម លេងល្បែងសុីសងដែរឬទេ ? ហេតុអ្វីអាជ្ញាធរ មិនហ៊ានចុះទៅបង្ក្រាបផងដែរទៅ ឬមួយអាជ្ញាធរ ចាត់ទុក មេឆ្នោតទាំងនោះ សុទ្ធតែមានច្បាប់ឬយ៉ាងណា? ៕

ចែករំលែកអត្ថបទ