Saturday, April 27, 2024
Latest:
​កីឡាព័ត៌មាន​ជាតិ

ក្រុមបាល់ទាត់មហាហង្សអលស្តារ FC ឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយហើយ រំពឹងថានិងទទួលបានជោគជ័យ ដើម្បីឈានទៅរកឆាកអន្តរជាតិនៅឆ្នាំ២០២១

ភ្នំពេញ:ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនិងជ ម្រុះច្រើនក្រុមទីបំផុតក្រុមកីឡាបាល់ទាត់តារាមហាហង្សដែលមានឈ្មោះថាមហាហង្ស អល ស្តារ F C បានឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ2020។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ិន សុភិន ដែលជាប្រធានក្រុមនិងជាថៅកែមហាហង្សបានប្រាប់ឲ្យ ដឹងថាទីបំផុត ការខំប្រឹងប្រែងរបស់ក្រុមយើង បានសម្រេចហេីយមហាហង្ស អល ស្តារ FC បានចូលទៅកាន់វគ្គ4ក្រុមចុងក្រោយ ដោយលំបាកបំផុតដោយសារក្រុមយេីងជាក្រុមថ្មីក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ 2020នេះ ។

លោកបន្តថាអរគុណដល់កីឡាករទាំងអស់គ្នានិងថ្នាក់ដឹកនាំក្លឹបដែលធ្វើអោយក្រុមយេីងបានជោគជ័យដូច្នេះ ក្រុមយេីងប្រឹងប្រែងបន្តរទៀតដេីម្បីឡេីតទៅកាន់វគ្គផ្ដាច់ព្រ័ត្របេីយេីងមានសំណាងបេីក្រុមយេីងអាចលេីកពានថ្នាក់ជាតិនោះ ក្រុមយេីងនិងអាចចេញទៅប្រកួតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ2021 ។

លោក អ៊ិន សុភិន បាននិយាយទៀតថាក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ហ្វូតសាលថ្នាក់ជាតិឆ្នាំ2020 គឺក្រុមកីឡាបាល់ទាត់របស់យើងបានតស៊ូរតាំងពីជាង២០ក្រុមដំបូងរហូតមកសល់៨ក្រុមនិងទម្លាក់ក្រុមជើងខ្លាំងផ្សេងៗទៀតទើបឆ្លងដល់វគ្គ៤ក្រុមចុងក្រោយនេះ លោករំពឹងថាការសាមគគ្គីរបស់ក្រុមខ្លួននិងអាចទទួលបានលទ្ធផលល្អហើយជោគជ័យ។

សូមបញ្ជាក់ដែរថាក្រុមហ៊ុនមហាហង្សក្រៅតែផលិតភាពយន្តខ្មែរដ៏ល្បី រៀបចំកម្មវិធីប្រឡងបវរកញ្ញាឯក នោះទន្ទឹមគ្នានេះដែរមហាហង្សកាន់ពង្រឹកកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀតតាមរយ:ដែលក្រុមកីឡាមហាហង្សអលស្តារFCបានឈានទៅកាន់វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ 2020៕

     

ចែករំលែកអត្ថបទ