Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ពន្ធ័សារធាតុញៀនបញ្ជូនទៅខណ្ឌសែនសុខចាត់ការតាមច្បាប់

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា០៩:៣០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានចំនួន០៦នាក់ រួមមាន ៖
១-ឈ្មោះ ឆែ វ៉ាន់នី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
២-ឈ្មោះ សន ជា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៣-ឈ្មោះ ចន្នី ឆៃហុង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល លេខ២៥ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៤-ឈ្មោះ ថុល យ៉ាយ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ហេវិន ស្នាក់នៅកន្លែងខារ៉ាអូខេ ហេវិន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
៥-ឈ្មោះ ឈុន វឌ្ឍនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិត្នោតជុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។
៦-ឈ្មោះ ទិត្យ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ៣N ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ចំណែកសម្ភារៈដែលសមត្ថកិច្ចដកហូតបានមាន ក្រាមពណ៌សថ្លា ១៤កូនថង់តូច ក្រាមពណ៌ផ្កាឈូក ០២កូនថង់តូច និងទូរសព្ទ័ដៃ០២គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យ០៦នាក់ កំពុងនាំគ្នាសេពនិងចែកចាយថ្នាំញៀនក្នុងបន្ទប់ជួលរបស់ពួកគេ សមត្ថកិច្ចក៏ចុះដល់ចំណុចកើតហេតុ ធ្វើការឆែកឆេរត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕