Friday, April 19, 2024
Latest:
អន្តរជាតិ

មិននឹកស្មាន! តារាសម្ដែងថៃ YAYA អាចនិយាយប្រើប្រាស់ភាសារផ្លូវការ បាន៥ភាសារដោយ មិនត្រូវការអ្នកបកប្រែ

ជារឿង មួយ នឹក ស្មាន មិន ដល់ ដែល កំពូល តារាសម្ដែង ជួរ មុខ របស់ ប្រទេស ថៃ Yaya Urassaya អាច និយាយ ប្រើប្រាស់ ភាសារ ជា ផ្លូវ ការ រហូត ដល់ ទៅ ៥ ភាសារ ដោយ មិន ត្រូវ ការ ឧបកណ៍ ជំនួយ ឬអ្នក បក ប្រែ ឡើយ។

បើ តាម វិបសាយ ShareRice Wiki បាន ឲ្យ ដឹង ថា ភាសារ ផ្លូវ ការ ទាំង ៥ ដែល កូន កាត់ ថៃ ន័រវេស Yaya អាច និយាយ បាន មាន ដូច ជា ភាសារ ថៃ អង់គ្លេស បារាំង អេស្បាញ និង ន័រវេស។ ទាំង ៥ ភាសារ នេះ Yaya បាន សិក្សា រៀន សូត្រ តាំង កុមារភាព មក ម្ល៉េះ ទើប ធ្វើ ឲ្យ នាង ចេះ ស្ទាត់ ជំនាញ និយាយ បាន ល្អ មិន ចាញ់ គ្នា ប៉ុន្មាន ឡើយ។

សមត្ថភាព អាច និយាយ បាន ៥ ភាសារ ដោយ មិន ត្រូវ ការ អ្នក បកប្រែ ឬ ឧបករណ៍ ជំនួយ នេះ ដែរ បាន ធ្វើ ឲ្យ អ្នក គាំទ្រ នាង ទាំង ក្នុង និង ក្រៅ ប្រទេស ពោល ពាក្យ សរសើរ មិន ដាច់ ពី មាត់ ថា មិន នឹក ស្មាន ក្រៅ ពី មាន រូប សម្រស់ ស្រស់ ស្អាត ហើយ Yaya បាន សិក្សា រៀន សូត្រ មាន ចំណេះ ដឹង ខ្ពង់ខ្ពស់ ថែម ទៀត សម ជា កំពូល តារាសម្ដែង ជួរ មុខ ប្រចាំ ប្រទេស ថៃ ខ្លាំងណាស់។

ទោះ បី ជា Yaya អាច និយាយ ប្រើប្រាស់ បាន ៥ ភាសារ ក្ដី ក៏ នាង មិន ដែល តាំង ខ្លួន ឯង ថា ជា អ្នក ចេះ ឡើយ តែ ងតែ ដាក់ ខ្លួន ឲ្យ តម្លៃ មនុស្ស នៅ ជុំ វិញ ខ្លួន ជានិច្ច ដោយ មិន ប្រកាន់វណ្ណៈ អ្វីឡើយ ចំណុច ទាំង អស់ នេះ ហើយ ដែល ធ្វើ ឲ្យ ក្រុម ការងារ ស្រឡាញ់ ចូល ចិត្ត នាង ស្ទើរ តែ គ្រប់ គ្នា៕

ចែករំលែកអត្ថបទ