Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនិងកម្លាំងព្រហ្ម​ទណ្ឌខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យជា​មុខសញ្ញាគាស់ផ្ទះបាន៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការណ៏ជាមួយកម្លាំងនគរបាលខណ្ឌមា​នជ័យបានធ្វើការស្រាវជ្រាវមុខសញ្ញាចោរ​លួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពល​រដ្ឋនៅមូលដ្ឋានខណ្ឌមានជ័យយ៉ាង​សកម្មឃាត់ខ្លួនបានជនសង្ស័យចំនួន​៣នាក់​និងដកហូតវត្ថុតាងម៉ូតូ២គ្រឿងស្លាក​លេខ​មួយបន្ទះនិងសម្ភារះសោសម្រាប់ធ្វើសកម្មភាពលួចគាស់ផ្ទះនិងកាច់កម៉ូតូមួយ​ចំនួន។

ប្រត្តិបត្តិការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​៨និង​០០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ស្ថិតនៅផ្ទះគ្មានលេខផ្លវលំក្រុមទី៦ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង៣​ខាងលើមានឈ្មោះ​ ៖​ ទី១៖​ សៀក ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ

ទី២៖ឈ្មោះ ឈឿនធារ៉ា ភេទប្រុស អាយុ១៩​ឆ្នាំស្នាក់នៅចំនុចឃាត់ខ្លួនខាងលើនិងទី៣​៖ឈ្មោះ ប៉ាសារ៉ូ ភេទប្រុស អាយុ២២ឆ្នាំមុខ​របរមុខសញ្ញជំនាញគាស់ផ្ទះលួចយកទ្រព្យ​សម្បត្តិពលរដ្ឋយ៉ាងសកម្ម។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣​នាក់​រួមនិងវត្ថុតាងកម្លាំងនគរបាលព្រហ្មទណ្ឌបា​នបញ្ជូនជនសង្ស័យទៅកាន់ការិយា​ល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីធ្វើការ​សាកសួនិងអនុវត្តន៏តាមនីតិវិធី៕

ចែករំលែកអត្ថបទ