Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនជិត៥គីឡូក្រាម

បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយ​មានជ័យ​ សហការជាមួយកម្លាំងមូលដ្ឋានក្រុង​​ប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ​ចំនួន២​នាក់ឆែកឆេរកឃើញថ្នាំញៀនជិត៥​គីឡូក្រាម​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង០០នាទី​រសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២​រួមមាន៖​ ទី១-ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅខេត្តស្រះកែវ ប្រទេសថៃ។
ទី២ឈ្មោះ អាត់ សំរេច​ ភេទប្រុសអាយុ៣៧​ ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកទម្ងន់ ២០៤១.៧ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ទម្ងន់២៩០៨.៤ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់​ការ​តាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ