មាន់រស់ជាង៥០០ក្បាលដឹកពីថៃខុសច្បាប់ត្រូវសមត្ថកិច្ចជំនាញចាប់ដុតកំទេចចោល
ខេត្តបន្ទាយមានជ័យ៖ ក្រុមមន្ត្រីជំនាញបានដេញចាប់រថយន្ត១គ្រឿងដែលដឹកមាន់រស់នាំចូលពីថៃខុសច្បាប់និងរឹបអូសមាន់ជាង៥០០ក្បាលស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ ។ លោក ហ៊ុយ ទូច នាយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ឈ្មួញជាអ្នកនាំមាន់ចូលពីថៃឈ្មោះ រិន សារឿយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិខាងលើ។អ្នកបើករថយន្តដឹកមាន់ឈ្មោះ ចាន់ រ៉ាន់ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិថ្នល់បត់
Read More

















