Day: December 26, 2020

សន្តិសុខ​សង្គម

សមត្ថកិច្ច តាមឃាត់ឡានដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល , នាវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងតាមឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកដើមរាំងគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

Read More
សន្តិសុខ​សង្គម

កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមជនជាតិចិនរកសុីជួញដូរគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម បានជាង១គីឡូក្រាម

ខេត្តកណ្តាល៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ពីលោក វរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ ២១B មុខដេប៉ូលក់ប្រេង ស្ថិតនៅភូមិព្រែកសំរោង

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តស្តារិចសង្ស័យស្រវឹងបើកជ្រុលបុកម៉ូតូចំពីមុខ ហើយអូសប្រហែល៥០ម៉ែត្រ ទើបប្រជាពលរដ្ឋដេញឃាត់ ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ នៅវេលាម៉ោង០៩និង០០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវត្រូវរថយន្តស្តារិចសង្ស័យស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងហើយអូសប្រហែល១គីឡូដីទើបប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE 3709ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បូងតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តបើកបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ទុករថយន្តចោលគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ហេតុការណ៍នេះដែរ កើតឡើងនៅម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសជនជាតិចិនម្នាក់ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ

Read More
សន្តិសុខ​សង្គម

បុរសដែលយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ មិនឲ្យរលាកភ្លើងនោះ ពេលនេះ បានលាចាកលោកហើយ…

ភ្នំពេញ ៖ បុរសជាបងសុខចិត្តយកខ្លួនទៅទ្រោបពីលើប្អូនស្រីពិការ ដើម្បីបាំងប្អូនការពារប្អូនមិនអោយរលាកភ្លើង ក្នុងហេតុការណ៍អគ្គិភ័យផ្ទុះហ្គាសនោះ បានផុតដង្ហើមលាចាកលោកនេះហើយ កាលពីយប់មិញ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១០.១០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅផ្លូវ ១៦៩ ក្រុមទី២១ ភូមិ០៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

Read More