Wednesday, May 15, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តបើកបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ទុករថយន្តចោលគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ហេតុការណ៍នេះដែរ កើតឡើងនៅម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសជនជាតិចិនម្នាក់ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស្ករ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-0632 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ ៕