ក្រុមអ្នកព័ត៌មាននិងគ្រួសារជនរងគ្រោះអំពាវនាវឲ្យសមត្ថកិច្ចខេត្តក្រចេះតាមចាប់ជនដែលវាយសម្លាប់អ្នកកាសែត
ក្រចេះ៖ យុវជនកាន់កាត កាសែត ម្នាក់ត្រូវបានក្រុមជនដៃដល់ស្ទាក់វាយធ្លាក់ពីលើម៉ូតូស្លាប់នៅកន្លែងកើតហេតុនៅចំណុចផ្លូវកែង៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី ភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ កាន់កាតវេបសាយ(បាត់ដំបងប៉ុស្តិ៍)។ បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាបីនាក់នាំគ្នាជិះម៉ូតូទៅរាំលេងធុងបាស់ នៅចំណុចគីឡូ៩០ ភូមិជើងឃ្លេ
Read More