រន្ធត់ណាស់!ជនជាតិចិនបើករថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសជាប្ដីស្លាប់ចំណែកប្រពន្ធរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យរន្ធត់ ចំណែកប្រពន្ធរងរបួសធ្ងន់បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវបុរសជនជាតិចិន២នាក់ បើករថយន្តលុចសុីសLX330 លឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ
Read More