បុរសវ័យជាង៤០ឆ្នាំម្នាក់សង្ស័យធ្លាក់ពីលើអាគាខុនដូរម្ចាស់ខុនដូរនិងសមត្ថកិច្ចលាក់បាំងព័ត៌មាន
ភ្នំពេញ៖ បុរសម្នាក់ស្លាប់ប្រឡាក់ឈាមពេញខ្លួននៅ ក្នុងខុនដូកំពុងសាងសង់ថ្មីមួយកន្លែង សមត្ថកិច្ចនិង ម្ចាស់ខុនដូលាក់បាំងព័ត៌មានយ៉ាងតឹងរឹង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ នៅចំណុចការដ្ឋានកំពុងសាងសង់ថ្មី ក្បែនិង ផ្ទះសំណាក់ ស្រែលាភ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពព័ត៌មានពីកម្មករធ្វើការនៅក្នុងការដ្ឋានខុនដូរសូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យ ដឹងថានៅព្រឹកថ្ងៃទី១១នេះមានករណីបុរសម្នាក់បានធ្លាក់ពីលើអាគារខុនដូរបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុក្នុងការដ្ឋានខុនដូ ។ សពបុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្ដសញ្ញាណ
Read More