Tuesday, July 8, 2025
Latest:

Day: July 5, 2018

សន្តិសុខ​សង្គម

ចាញ់បាល់អស់លុយបែកគំនិតនាំគ្នាចេញកាច់សោរម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ម្នាក់ក្នុងចំណោម បក្ខពួក២នាក់ខណៈរូបគេបានប្រព្រឹតល្បែងសុីសង ចាក់បាល់(រដូវកាលWorld Cup) ចាញ់អស់លុយហើយក៍បែកគំនិតដើរធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ។ ករណីនេះបានកើតឡើង កាលពីវេលម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ នូ ណារិន ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតសង្ស័យជាសពបុរសនាំកូនទៅលោតទឹក

ខេត្កកណ្ដាល៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណបង្កការភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងកាលម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នា២០១៨ស្ថិតនៅតាមដងទន្លេមេគង្គចំនុចមុខវត្តសារិកាកែវក្នុងភូមិអរិក្សត្រឃុំអរិក្សត្រស្រុកល្វាមឯមខេត្តកណ្ដាល ។ សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដែលប្រជាពលរដ្ឋបាន ដើរទៅមើលមងក៏ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតជាប់មងរបស់គាត់ហើយបានរាយការណ៍អោយសមត្ថកិច្ចមកពិនិត្យសព ។ ខណះសមត្ថកិច្ចបានមកដល់បានអូសសពមកលើគោករួចបានធ្វើកោសល្យវិឆ្ឆ័យពិនិត្យលើសាកសពរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថាសពបុរសខាងលើពិតជាលង់ទឹកស្លាប់ពិតប្រាកដែន។ ប្រភពពីប្រជាពលរដ្ឋខ្លះបានដាក់ការសង្ស័យថាជាសពបុរសម្នាក់ដែលនាំកូនមកលោតទឹកស្ពានជ្រោយចង្វាកាលពីថ្ងៃទី០៤ខែ កក្ដដាឆ្នាំ២០១៨ម្សិលមិញ ។ ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចយកទៅតំកល់ទុកនៅវត្តសារិការកែវរងចាំសាច់ញ្ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕

Read More
សន្តិសុខ​សង្គម

ក្រឡាប់រថយន្តដឹកកម្មករោងចក្ររបួសជាង១០នាក់

ខេត្តនណ្ដាល៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបើកលឿនមិនប្រយត្ន័ក្រឡាប់បណ្តាលឲ្យកម្មករកម្មការនីជាង១០នាក់រងរបួសធ្ងន់និងស្រា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាង៉ូវឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅអន្តរាគមន៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាត្រង់ចំណុចខាងលើ មានឧប្បត្តិហេតុ ក្រឡាប់រថយន្តដឹកកម្មក ដោយសារការបើកបរ វ៉ាជែង ជ្រុលចង្កូត ធ្លាក់ផ្លូវ ហើយក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យកម្មករជិះលើរថយន្ត រងរបួសជាង១០នាក់

Read More