ចូលលួចចំផ្ទះមានកាមេរ៉ាសុវត្ថិភាពម្ចាស់មើលឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច
កណ្ដល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួល ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ ៖៥នាទី រសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨នៅចំណុចបន្ទប់ជួល លេខ១១ខនិង១២ក ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ អ៊ុត ប៊ុនរ៉ង ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតស្នាក់នៅ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
Read More