Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ចូលលួចចំផ្ទះមានកាមេរ៉ាសុវត្ថិភាពម្ចាស់មើលឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួល ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ ៖៥នាទី រសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨នៅចំណុចបន្ទប់ជួល លេខ១១ខនិង១២ក ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ អ៊ុត ប៊ុនរ៉ង ភេទប្រុសអាយុ៣៦ឆ្នាំ
ជនជាតិខ្មែរមុខរបរមិនពិតស្នាក់នៅ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូតបានដែកសំរាប់ឆ្កិះសោរ ចំនួន០១
ចំណែកជនរងគ្រោះដែលជាម្ចាស់បន្ទប់មាន ឈ្មោះ អៀម វិរះ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន(សុីភី) នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមប្រភពពីជនរងគ្រោះដែលជាម្ចាស់បន្ទប់ដែលជន សង្ស័យគាស់បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានមើលកាមេរ៉ាសុវត្ថិភាពដែលភ្ជាប់និងទូរស័ព្ទដៃ ហើយបានឃើញសកម្មភាពជនសង្ស័យកំពុងឆ្កិះសោរបន្ទប់ផ្ទះជួលរបស់ខ្លួន ពេលនោះក៏បានទូរសព្ទ័ប្ដឹងសមត្ថកិច្ច ប៉ុស្តិនគរបាលបែកចាន រួចខ្លួនក៏បានចេញពីក្រុមហ៊ុន មកបន្ទប់ជួលរបស់ខ្លួនហើយបានឃើញ ជនសង្ស័កំពុងធ្វើសកម្មភាព ក៏បានចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាពឆ្កិះសោរបន្ទប់បានចំនួន០២បន្ទប់ពិតមែន ពេលឆ្លិះរបើកហើយចូលទៅក្នុងបន្ទប់រើរកតែពុំមានរបស់ ដែលត្រូវលួចទើបខ្លួនចេញមកវិញ ដោយកឹបសោរបន្ទប់ឲ្យវិញទើបខ្លួនទៅឆ្កិះបន្ទប់មួយទៀត ពេលកំពុងតែរើរក ម្ចាស់ ផ្ទះមកដល់ ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕