Sunday, September 21, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ឃាតកម្ម! វាយច្របាច់.ក ហើយយកខ្សែភ្លើងឆក់នាងជាសង្សាររហូតស្លាប់ រួចឃាតក ក៏គាំងបេះដូងស្លាប់តាមក្រោយ

ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ ត្រូវបានឃាតកជាសង្សារ វាយច្របាច់ក រួចយកខ្សែភ្លើងឆក់ដៃ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចចាក់សោរពីក្រៅ រហូតហើមស្អុយ ចំណែកជនសង្ស័យជាសង្សារដែលជាជនដៃដល់ ក៏បានគាំងបេះដូងស្លាប់តាមក្រោយ ។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤D ផ្ទះលេខ១២៧

Read More
សន្តិសុខ​សង្គម

ហឹង្សាប្រពន្ធដើមនិងប្រពន្ធចុងវាយគ្នាមួយប្រាវបណ្ដាលឲ្យប្រពន្ធចុងរងរបួសពេញខ្លួន

ភ្នំពេញ ៖ មានហេតុការណ៏មួយកើតឡើងរវៀងប្រពន្ធដើមនិងប្រពន្ធឈានទៅដល់ការវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យប្រពន្ធចុងរងរបួស។ ហេតុការណ៏នេះកើតកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ខែកក្ដដាឆ្នាំ២០២០។នៅចំនុចជាប់របងកងរាជអាវុតហ្ថលើប្រផ្ទៃប្រទេសក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។ យោងតាមប្រភពពីស្ត្រីជាប្រពន្ធចុងបានប្រាប់អ្នកយកព័តិ៏មានថាប្ដីហេងស៊យរបស់គាត់ឈ្មោះរស្មីភេទប្រុសអាយុ៣៨ឆ្នំាមុខរបមេកាសំណង់បានយកគ្នាជាប្ដីប្រពន្ធដោយភូតថាគាត់គ្មានប្រពន្ធទេហើយករស់នៅជាមួយគ្នាបានជិតមួយឆ្នាំស្រាប់តែប្ដីហេងស៊យរូបបានដោះដៃចោលរូបនាង។ ប្រភពបន្តទៀតថាដោយនាងជាប្រពន្ធចុងមិនអស់ចិត្តដោយនាងមានផ្ទៃពោះជាង២ខែទៀតទើបនៅយប់កើតហេតុរូបនាងក៍បានមករកប្ដីហេងស៊យដើម្បីធ្វើការដោះស្រាយគ្នាស្រាប់តែជួបប្រពន្ធដើមរបស់គាត់នៅក្នុងការដ្ឋានកំពង់សាងសងក៍ទាស់សំដីគ្នាឈានទៅដល់ប្រើអំពើហឹង្សាវាយតប់គ្នាបណ្ដាលរងរបួសរបួសទាំងសងខាង។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានកចុះមកដល់កន្លែងកើតហេតុបានសួរនាំរួចឲ្យស្ត្រីរងគ្រោះជាប្រពន្ធុចុងទៅដាក់ពាក្យបណ្ដឹងតែស្ត្រីរូបនោះមិនព្រមទៅទេគិតតែពីយំននាលដីលុះត្រាតែប្ដីហេងស៊យចេញមុខមកដោះស្រាយគ្នាទើបគាត់ព្រមទៅ។មួយសន្ទុះក្រោយមកសមត្ថកិច្ចកលួងលោមស្ត្រីរូបនោះទៅប៉ុស្តិ័រដ្ឋាបាលបឹងកក់១ដើម្បីសាកសួរនិងដាក់ពាក្យបណ្ដឹងផងដែរ។

Read More
សន្តិសុខ​សង្គម

ប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះ

ភ្នំពេញ : ជនសង្ស័យម្នាក់ឡើងលើសំយ៉ាបផ្ទះជាន់ទី១ ហើយក៏ធ្វើសកម្មភាពគាស់ទ្វារបម្រុងនឹងលួចទ្រព្យសម្បត្តិក៏ត្រូវបាន ម្ចាស់ផ្ទះចាប់បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង 11 និង 30 នាទីយប់ថ្ងៃច័ន្ទ ទី20 ខែកក្កដា ឆ្នាំ 2020នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ទុលមុខសាលា រៀនហូម តាមបណ្ដោយផ្លូវម៉ុងរឹទ្ធី ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌច្បារអំបពៅ បញ្ជូនមេកន្ទុយលេខម្នាក់ ទៅតុលាការ

​ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជាមេកន្ទុយលេខម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមសមត្ថកិច្ច ជនសង្ស័យទីឈ្មោះ ​លី​ ចាន់​នី​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​វៀតណាម​ មានទីលំនៅភូមិ​ដើម​ស្លែង​១​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ។ គួររម្លឹកថា

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនជន​សង្ស័យ២នាក់ដកហូតថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ​ ៖​ នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៨ម៉៣០នាទីកម្លាំងនគរបាល​ប៉ុស្តិចាក់អង្រែលើបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំនុចវាលខ្សាច់ជាប់សំណង់​មិនរៀបរយផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១/ ឈ្មោះ សេង​ លីណាភេទ ប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ២/ឈ្មោះ ដួងច័ន្ទតារា

Read More
សន្តិសុខ​សង្គម

បុរសម្នាក់បើករថយន្តISUZUលឿនពេកជ្រុលទៅរបងថ្មឃ្លាំងប្រជាពរដ្ឋបណ្ដាលគៀបជាប់ក្នុងរថយន្តស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ ៖​ បុរសម្នាក់បានគៀបជាប់ក្នុងរថយន្តស្លាប់គួរឲ្យ អណោចអធម័ បន្ទាប់ពីបើក​រថយន្តមួយគ្រឿងលឿនដូចហោះជ្រុលទៅ​បុករបងថ្មឃ្លាំងប្រជាពរដ្ឋមួយកន្លែង។ ហេតុការណ៏ដ៏រន្ធត់កើតឡើងនៅវេលាម៉ោង​១២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារិ៏ទី១៤ខែកក្ដដាឆ្នាំ២០២០។ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១៨០០ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សពរងគ្រោះខាងលើឈ្មោះ ពក ភិរម្យ ភេទប្រុសអាយុ៣៦ឆ្នាំ មុរបមន្ត្រីនគរបាល ពាក់សក្ត័បួនកន្លះ អគ្គលេខាធិកាដ្ឋាននៃអាជ្ញធរជាតិប្រយុទ្ទប្រឆាំគ្រឿងញៀនមានស្រុក​កំណើតភូមិកណ្ដាល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកISUZU ពណ័ស

Read More
សន្តិសុខ​សង្គម

រថយន្តកាមរីបាឡែនបុកម៉ូតូនិចប៉ើងចូល​ប្រឡាយទឹកស្អុយស្លាប់២នាក់របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ : បុរសពីរនាក់បានស្លាប់គួរឲ្យអណោចអធម័និងពីរ នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តមួយគ្រឿងបុកអូសជាច្រើនម៉ែត្របណ្ដាលឲ្យធ្លាក់ ចូលប្រឡាយទឹកស្អុយទាំងរថយន្តនិងម៉ូតូគួរឲ្យរន្ធត់។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃចន្ទ ទី១៣ ខែកក្ដដា ឆ្នាំ២០២០។ត្រង់ចំណុចជាប់របងអង្គភាពស្ថាបនាស្ពានថ្នល់។ តាមបណ្ដោយផ្លួវជាតិលេខ៤ ក្នុងសង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ សពទី១ មានឈ្មោះ ចន គឹមជួរ ភេទប្រុស

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ដកហូតវត្ថុតាងថ្នាំញៀនជាង២០០កញ្ចប់

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ( ស្រី ០១នាក់ អនីតិជន ០១នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក

Read More
សន្តិសុខ​សង្គម

ឈាមស្រែកស្បែកហៅ! ចាប់បានហើយប្ដីកំណាច​សម្លាប់ប្រពន្ធយកដងពូថៅញ៉ុកមាត់​រួច​រត់គេចខ្លួន

ភ្នំពេញ៖ បុរសជាប្តីចិត្តកំណាចសម្លាប់ប្រពន្ធរបស់ខ្លួនហើយយកដងពូថៅញ៉ុកមាត់​រួចរត់​គេចខ្លួនបានរយៈពេល២ថ្ងៃត្រូវនគរបាល​ខណ្ឌមានជ័យធ្វើការស្រាវជ្រាវចាប់ខ្លួន​បានហើយកាលពីវេលាម៉ោង១១​ថ្ងៃទី១៣ខែ​កក្កដាឆ្នាំ២០២០នេះ ។ នគរបាលប៉ុស្តិស្ទឹងមានជ័យទី១​ បានបើកការ​ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំនុចភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យពាក់ពន្ធ័និងករណីឃាតកម្មកាលពីយប់ថ្ងៃទី​១១ខែកក្កដាឆ្នាំ២០២០កន្លងទៅ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វណ្ណះ ភេទប្រុសអាយុ២២ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ​ដីឡូត៍ចំនុចកើតហេតុខាងលើ។ បន្ទាបពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាន​នាំមកធ្វើការសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបាន​យក​ដងពូថៅញ៉ុកចូលមាត់ប្រពន្ធរបស់ខ្លួន​បណ្តាលឲ្យស្លាប់ពិតប្រាកដមែនមូលហេតុ​ដោយព្រោះតែរូបគេឃើញប្រពន្ធរបស់ខ្លួនមានអាការៈប្រកាច់ទើបគេយកស្លាបព្រាជួយគាស់គល់ធ្គាមដោយគាស់មិនហើបទើប​គេយកដងពូថៅជួយគាស់ហើយរុកញ៉ុកចូល​មាត់បណ្តាលឲ្យនាងស្លាប់ឃើញដូច្នេះរូបគេ​ភ័យពេកក៏បាន​រត់គេចខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមាន​ជ័យ​ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តដឹកអេតចាយ​សន្ធោ​សន្ធៅបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ ៖​ រថយន្តហុីយិនដាយដឹកអេតចាយពេញបានឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុចឃ្លាំងអេតចាយទាល់មុខការ៉ាស់សាំងកាលតិច ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ រថយន្តដែលឆេះម៉ាកហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ3D-5486​ ដឹកអេត​ចាយនៅពីលើរថយន្តពេញ។ បើតាមសម្តីអ្នកដែលដេកនៅក្នុងឃ្លាំងអេត​ចាយបានប្រាប់ឲ្យដឹងថា​ ដំបូងឡើយរូបគាត់​បានលឺសំលេងផ្ទុះចេញពីរថយន្តរូបគាត់ក៏​ងើបមើលឃើញរថយន្តដឹកអេតចាយរអិលទៅបុក ទ្វារបណ្តាលឲ្យដាច់ស្រយ៉ៅទ្វារចេញមកក្រៅឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាទាញទុយោទឹកនិង យក​បំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើន​បំពង់ទើបរលត់ទៅវិញ​ សំណាងល្អមិនមានអ្នករងរបួសនិងរៀលដាលឆេះដល់ឃ្លាំង​និង​ផ្ទះប្រជាពលរដ្ឋ​

Read More