ឃាត់រថយន្តក្រឡុកបេតុងមួយគ្រឿង ដែលបានធ្វេីឱ្យប្រឡាក់ផ្លូវលេខ៤០០ ក្នុងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ÷ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារក្រុងព្រះសីហនុ បានចុះឃាត់រថយន្តក្រឡុកបេតុង ដែលកំពុងចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ៤០០ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ សកម្មភាពចាក់បេតុងនេះ បានបណ្តាលឱ្យប្រឡាក់ផ្លូវលេខ៤០០ ដែលជាផ្លូវមួយក្នុងចំណោមផ្លូវទាំង៣៤ខ្សែ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ហេីយបច្ចុប្បន្នផ្លូវនេះ ក្រុមហ៊ុនពិស្ណុការ បានធ្វេីការសំអាតជារៀងរាល់ថ្ងៃ និងត្រៀមអ៊ុតកៅស៊ូ
Read More