Friday, September 19, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការ

ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុ​ញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ទោ រុឹម មិច នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ​១៥នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនកាលពី​វេលាម៉ោង១៧និង០៥នាទី ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ៣គោលដៅ ផ្សេងគ្នា។ ក្នុងនោះ គោលដៅទី១៖ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៣០៤

Read More
សន្តិសុខ​សង្គម

តុលាការសម្រេចចេញដីការក្សាការពាររឹបអូសរថយន្ត ២០គ្រឿង ពីឈ្មោះ ហាក់ ឈាងលី និងឈ្មោះ គួយ រីតា

(ភ្នំពេញ)៖ មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ ៤៨៦ “ម” ដ.រ ចុះថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីចុះដកហូតរថយន្តចំនួន ២០គ្រឿង ពីសហកូនបំណុលឈ្មោះ ហាក់ ឈាងលី និងប្រពន្ធឈ្មោះ

Read More
សន្តិសុខ​សង្គម

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang: ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់

វេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី

Read More
សន្តិសុខ​សង្គម

អ្នកនាំពាក្យស្នងការនគរបាលរាជធានីថា ករណីប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ មិនមានការ​បាត់​បង់លុយដល់លានដុល្លារ ដូចការចុះផ្សាយនោះទេ

ភ្នំពេញ៖ តាមរយៈសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ដែលទទួល​បានទាក់ទងទៅនឹងជនមិនស្គាល់មុខមួយ​ក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ គឺមិនមានការបាត់បង់លុយរហូតដល់៩ឬ១០លាន​ដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះ​ផ្សាយនោះទេ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម​ បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​

Read More
សន្តិសុខ​សង្គម

អ៊ាន សៀវម៉ី អ្នកលក់ឡេ​ ដ៏ល្បី​ត្រូវចោរប្លន់អស់ជាច្រើនលានដុល្លារ

ភ្នំពេញ​ ៖​ យោងតាមប្រភពបានឲ្យដឹងថា​មុន​ពេលប្លន់ក្រុមចោរមានគ្នា៤នាក់ ប្រដាប់​ដោយ​អាវុធគ្រប់ដៃ​ បាន​បន្លំខ្លួនធ្វើជា​សមត្ថកិច្ច ហើយភូតកុហកជន​រង​គ្រោះថា ចុះមក​អនុវត្តសាលដីកាតុលាការ​ដើម្បីបានចូលក្នុងផ្ទះរបស់ជនរងគ្រោះរួចធ្វើសកម្ម​ភាពប្លន់​តែ​ម្ដង​ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន​កើត​ឡើងកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡា​ មួយកន្លែងលេខV01 ស្ថិតក្នុងភូមិគោគ​ចំបក់ សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពបន្តថា​ នៅមុនពេលកើតហេតុជនរង​គ្រោះ

Read More
សន្តិសុខ​សង្គម

ផ្ទុះអាវុធមួយប្រាវស្លាប់ចិនម្នាក់ ក្នុងហេតុ​ការណ៍បង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញឿន

ព្រះសីហនុ​ ៖​ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនបាន ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុនិង រាជធានី​ភ្នំពេញបើកយុទ្ធនាការ បង្ក្រាបករណីកែច្នៃ គ្រឿងញៀនជាទ្រង់ទ្រាយធំ​ មិនធ្លាប់មាន​នៅក្នុងក្រុមហ៊ុន ( ហ្វាមអេស៊ាក ) រោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប

Read More
សន្តិសុខ​សង្គម

គេគ្រប់គ្នា រកស៊ី រត់កង់បី ខ្លួនទៅរកស៊ី លួចកង់បី!

បុរសពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូកង់បី និង ទទួលទិញម៉ូតូកង់បីចោរ ដោយខុសច្បាប់។ ជនសង្ស័យទី១ ឈ្មោះ អ៊ុន ជាវៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរប មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា

Read More
សន្តិសុខ​សង្គម

ក្ដៅៗ! បុរសម្នាក់ឡាយចែកលុយល្បី​ពេញបណ្ដាញ​សង្គមហ្វេស​ប៊ុក ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះហើយ

ស្ទឹងត្រែង​ ៖​ នៅទីបំផុតបុរសម្នាក់ល្បីកក្រើកពេញបណ្តាញសង្គមហ្វេស​ប៊ុករឿងឡាយចែកលុយដុល្លារសុទ្ធៗដោយគ្រាន់តែទម្លាក់លេខទូរស័ព្ទក្នុងខមិនកាលពីថ្ងៃមុនពេលនេះ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយនៅ​ល្ងាចទី៣ខែធ្នូ ឆ្នាំ២០២១នេះ។ ជនល្មើសដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះថា កុងសីលា ភេទប្រុស អាយុ២៩ឆ្នាំឃាត់​ខ្លួនពីបទឆបោកតាមហ្វេសប៊ុក។ បច្ចប្បន្ន​ ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ​និងបន្តនិតិវីធី​ ៕

Read More
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់​ត្រូវបាន​ កម្លាំងនគរបាល​ប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់​ខ្លួនខណៈ២នាក់ទៀត​កំពុងរត់គេចខ្លួន

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​បានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ បន្ទាប់ពី​ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកកៅអី​ឈើចំនួនមួយនៅចំណុចមុខផ្ទះលេខ​៦៣២​D ផ្លូវ៣៥៨​ភូមិដើមស្លែង​សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ កាលពីវេលា​ម៉ោង០២និង​០០​នាទីរំលងអាធ្រាត្រចូលថ្ងៃទី​០២ខែធ្នូឆ្នាំ​២០២១ ៖​ ហេតុការណ៍ឃាត់ខ្លួន​ជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង​១១និង​៣០​នាទីថ្ងៃទី០៣ខែធ្នូ​ ឆ្នាំ២០២១ នៅភូមិដើមស្លែងសង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារ​អំពៅ ។ ជនរងគ្រោះមានឈ្មោះ ហៀ រិទ្ធី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ

Read More