តុលាការខេត្តកំពង់ស្ពឺ សម្រេចដាក់គុកឈ្មោះ អឿន ធួន ដែលធ្វើឯកសារលួចដីពលរដ្ឋជាង ១០០គ្រួសារក្នុងស្រុកបរសេដ្ឋ
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋប្រមាណជាជាង ១០០គ្រួសារ រស់នៅក្នុងភូមិបឹងធ្នង់ និងភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការសាទរ និងថ្លែងអំណរគុណលោកចៅក្រម ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនល្មើសឈ្មោះ អឿន ធួន ករណីលួចធ្វើប្លង់ក្លែងក្លាយលួចយកដីរបស់ពួកគាត់។ ប្រជាពលរដ្ឋ ពិតជាកោតសរសើរលោកចៅក្រមស៊ើបសួរ ដែលបានជួយរកយុត្តិធម៍ជូនពួកគាត់ជាជនរងគ្រោះ
Read More