មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងខ្លាំងបើករថយន្ត ខុសគន្លងទិសដៅ ជ្រុលទៅបុកម៉ូតូជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្ដាលឲ្យស្លាប់ប្តីឯប្រពន្ធរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស LX450 លឿន ខ្វះការប្រុងប្រយត្ន័ខុសគន្លងរបស់ការដ្ឋានដាក់លូ ជ្រុលទៅម៉ូតូ ហុងដា ឌ្រីមឌុបគ្នាពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យបុរសជាប្ដីស្លាប់និងប្រពន្ឌរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃសុក្រទី១៨ ធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២
Read More