សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា មន្ត្រីនគរបាល ដែលជាប់ក្នុងការប្រឡង ឬការសម្ភាសន៍ចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានសម្រាប់នគរបាលជាតិ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា«មន្ត្រីប៉ូលិសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ»។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
Read More