Monday, July 14, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

រន្ធត់ណាស់ ! ប្ដីប្រពន្ធ១គួរ ត្រូវខ្មាន់កាំភ្លើងបាញ់ ស្លាប់ទាំងពីរនាក់ នៅស្រុកខ្សាច់កណ្ដាលមិនដឹងមូលហេតុ!

កណ្ដាល ៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខលួចបាញ់បណ្ដាលឱ្យស្លាប់ នៅក្នុងថ្លុកឈាម នៅក្រោមផ្ទះជនរង គ្រោះទាំងព្រឹកព្រលឹម ៖ ហេតុការណ៍គួរឲ្យសង្វេក នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល ៣ទាបភ្លឺថ្ងៃ១២ខែសីហាឆ្នាំ២០២៣ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះត្រូវបានស្គាល់ថា

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត»

Read More
ព័ត៌មាន​ជាតិ

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។

———————— ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តព្រះសីហនុ ជាលើកទី២។សមាជិក-សមាជិកា ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនារកសំលេងឆ្នោតទូទាំងខេត្តព្រះសីហនុមានចំនួន ១២៧៤០នាក់។

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណ្ឌភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍

Read More
សន្តិសុខ​សង្គម

ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ!

ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ពន្ធ័ប្រេីប្រាស់អាវុធ​ខុស​ច្បាប់

ភ្នំពេញ​ ៖​ ជនជាតិចិនម្នាក់ត្រូវបានកម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​ ធ្វេីការឃាត់​ខ្លួន​រួមនិងអាវុធខ្លី១ដេីម​ ៖​ ហេតុការណ៍​ឃាត់ខ្លួនជនសង្ស័យខាងលេី​នេះកេីតឡេីងកាលពីវេលាម៉ោង០២និង០០​នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​០៥​ខែ​ កក្កដា​ឆ្នាំ​ ២០២៣​ ​នៅ​ចំណុច​ ភូមិ​ក្បាល​ដំរី​០២សង្កាត់​កាកាប​ទី​០២ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុកម្លាំង​នគរបាលខណ្ឌបានល្បាតក្នុងមូលដ្ឋាន​ លឺស្នូផ្ទុះអាវុធដោយមិនដឹងមូលហេតុខណៈនោះ​កម្លាំងនគរបាលខណ្ឌដឹងនាំដោយលោក​អធិការ​ បានចុះទៅដល់កន្លែង​កេីតហេតុ​ក៏​បានឃាត់ខ្លួនជនសង្ស័យនិងបានរកឃេីញអាវុធខ្លី១ដេីមម៉ាក(k54)ដែល​ជនសង្ស័យលាក់ទុកនៅផ្ទះសំណាក់​ បន្ទាប់​មកកម្លាំងនគរបាលខណ្ឌក៏បាននាំខ្លួនជនសង្ស័យយកមកសួរនាំ​ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

Read More
ព័ត៌មាន​ជាតិ

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ បានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន

ភ្នំពេញ​៖​ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅណាហ្គូយ៉ា នៃតំបន់អាយឈិ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ បានសហការជាមួយក្រុមការងារទទួលបន្ទុកតំបន់អាយឈិ និងប្រធានសាខាគណ:កម្មាធិការនៃគណបក្សប្រចាំប្រទេសជប៉ុនបានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា

Read More
ព័ត៌មាន​ជាតិ

លោក សាយ សំអាល់៖ យើងត្រូវខិតខំបម្រើពលរដ្ឋឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីពង្រឹងជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង

(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។ ការលើកឡើងរបស់លោក សាយ សំអាល់ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបណ្តាញ ក្រុមHacker មួយក្រុម ដែលបាន Hack ចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់!

រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ

Read More