Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សិស្សគេចសាលា២៣នាក់ ត្រូវបានកម្លាំង​នគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។

ជាមួយគ្នានោះដែរ  ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕

ចែករំលែកអត្ថបទ