Sunday, February 15, 2026
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោកឆ្មក់បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម​ ឃាត់ខ្លួនអ្នកកត់និងអ្នក​ចាក់បាន៣នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយ​ គណ:បញ្ជាការឯកភាពខណ្ឌ​ ដឹកនាំដោយលោក បុត្រ សុភា នាយក​រងរដ្ឋបាលខណ្ឌ​ និងក្រោមការ​សម្រប​សម្រួលពីលោក រៀល សុភិនព្រះរាជ​អាជ្ញា​រង​នៃអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ​ បានចុះបង្ក្រាប​ ទីតាំងលេងល្បែង​សុី​សងខុសច្បាប់ (ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់និងវត្ថុតាងមួយ​ចំនួនទៀត។ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលវេលាម៉ោងប្រហែល ០៤និង០០នាទី​រសៀលថ្ងៃទី១៦ ខែធ្នូ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូធំបុកខឿនចែកផ្លូវផ្លោងបោកនិងថ្នល់បាក់.ក ស្លាប់​គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធន់ធំម៉ាកCBR​មួយគ្រឿងបើកក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវផ្លោងទៅផ្លូវម្ខាងទៀតបោកនិងថ្នល់បាក់.ក ស្លាប់នៅនឹងកន្លែង​ ​យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី​យប់ថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សោម ចន្ថា​ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត

Read More
សន្តិសុខ​សង្គម

មិនសរសើរមិនបាន! លោក​មេប៉ុស្ដិ៍​នគរបាលស្ទឹងមានជ័យ​៣​

ភ្នំពេញ​៖​ លោក​ ឯម​ ភារី​ នាយប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ៣​ ពិតជាសមត្ថកិច្ចគំរូល្អមែនខណៈពេលដែលជួបស្ដ្រី​​ជា​អ្នក​រេីស​អេត​ចាយ​ម្នាក់​ មាន​អាការៈ​វិល​មុខ​ រហូត​ធ្លាក់​ពី​លេីម៉ូតូ​ បណ្តាលឲ្យរងរបួសជើង បានលោក​មេប៉ុស្តិ៍​ ស្ទុះស្ទារចូលទៅជួយ ព្រមទាំងបានជូនថវិការបន្តិចបន្តួចដល់គាត់ទៀតផង…។ ក្រោយពីឃើញការបង្ហោះតាមបណ្ដាញសង្គម ហ្វេស​ ប៊ុក​ និងសារព័ត៌មាន​មួយចំនួនបានផ្សព្វផ្សាយពីសកម្មភាព​ មន្ត្រី​ប៉ូលិសធ្វើអំពើល្អ​ ក៏​មានប្រជាពលរដ្ឋជាច្រើនបានកោតសរសើរ​ដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣​ មិនដាច់ពីមាត់​ និងបានជួន​ពរអោយលោកមានសុខភាពល្អ​

Read More
សន្តិសុខ​សង្គម

ទីតាំងចាក់ភ្នាល់បាល់មួយកន្លែងត្រូវកម្លាំងចំរុះ​ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាប

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌ​បានចុះត្រួតពិនិត្យនិងបង្ក្រាបជាក់​ស្ដែង​នៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ) ។ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី​១៣ខែធ្នូឆ្នាំ២០១៩​ នៅ​ចំណុចផ្ទះលេខ២៥B ផ្លូវលេខ២២៣ក្រុមទី៤៦ ភូមិ១៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Read More
សន្តិសុខ​សង្គម

ឆក់កាបូបស្ពាយយកលុយជិត៥ពាន់ដុល្លារ រត់គេចបាត់ម្នាក់​ ឯម្នាក់ទៀតជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រី៣នាក់ម្ដាយនិងកូនកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យដួលទាំងសងខាង រួចជនសង្ស័យម្នាក់បានងើបយកកាបូបស្ពាយដែលមានលុយសរុបជិត​៥ពាន់ដូល្លាររត់គេចខ្លួនបាត់ រីឯបក្ខពួកម្នាក់​ទៀតត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខ្លោងទ្វារវត្តគោកខ្សាច់ ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ

Read More
ព័ត៌មាន​ជាតិ

សិប្បកម្មរោងការ បង្កការរំខានដល់អ្នកជិតខាងរៀងរាល់យប់ , ពលរដ្ឋស្នើរដល់អាជា្ញធរចៅហ្វាយខណ្ឌចាត់វិធានការ

ភ្នំពេញ ៖ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រិះគន់អាជ្ញាធរសង្កាត់ ខណ្ឌ មិនហ៊ានចាត់វិធានការលើទីតាំងសិប្បកម្មរោងការមួយកន្លែងបង្កការរំខានដល់អ្នកជិតខាងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។ បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា រៀងរាល់ថ្ងៃសិប្បកម្មមួយនេះមានក្រុមកូនជាងធ្វើការទាំងយប់ទាំងថ្ងៃចាប់តាំងពីវេលាម៉ោង ៧ ព្រឹកដល់វេលាម៉ោង១២ យប់ រហូតដល់ម៉ោង២ រំលងអាធ្រាត សិប្បកម្មធ្វើរោងការខាងលើបានរើសរោងចេញពីកន្លែងពិធីមង្គលអាពាហ៍ពិពាហ៍ដែលគេជួលទៅរៀបចំ ហើយក្រុមជាងបាននាំគ្នាយករោងការដែលរើពីកន្លែងពីមុខរោងអាពាហ៍ពិពាហ៍

Read More
សន្តិសុខ​សង្គម

បុរសសតិមិនប្រក្រតីម្នាក់ឡើងចង.កស្លាប់លើដើមស្វាយ​ ជាប់បន្ទប់​ មេប៉ុស្ដិ៍ស្ទឹងមាន​ជ័យ១ មន្ត្រីនគរបាលប៉ុស្តិ៍មិនដឹង

ភ្នំពេញ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល​ នាំគ្នាសម្ដែង​នូវហួស​ចិត្តនិង​រិះគន់យ៉ាងខ្លាំងទៅ​លើ​ មន្ត្រីនគរបាល​ ប៉ុស្ដិ៍​ ស្ទឹងមានជ័យទី១ ជា​ពិសេស​លោក ម៉ៅ សាវឿន ដែលជានាយប៉ុស្ដិ៍ផ្ទាល់តែម្ដង ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនបានល្អ រហូតបណ្ដោយឲ្យមាន​ បុរសដែលសតិមិនប្រក្រតីម្នាក់ដើរចូលក្នុងបរិវេន​ប៉ុស្ដិ៍ ហើយឡើងលើដើមស្វាយចង.ក សម្លាប់ខ្លួនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៨យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅ​លើ​ដើមស្វាយ​ ជាប់មុខបន្ទប់លោកមេប៉ុស្តិ៍ក្នុងបរិវេនប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

សាហាវណាស់!! ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៧នាក់ ដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ អាសូរ​ បុរសម្នាក់បែកក្បាលស្លាប់​ភ្លាមៗនៅនិងកន្លែង យ៉ាងអាណោច​ អធម៌និងម្នាក់ទៀតរបួសធ្ងន់​ បន្ទាប់ពីជនសង្ស័យ​មួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូដេញវាយ​បណ្ដាលឲ្យដួល ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០​នាទី​យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុច​ មុខ​ស្ថានទូតថៃ ស្ថិតក្នុងសង្កាត់​ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់​ និងអ្នករងរបួសធ្ងន់ខាងលើនៅមិនស្គាល់អត្តសញ្ញាណនៅ​ឡើយទេ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​នៅកន្លែងកើតហេតុបានឲ្យដឹងថា

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោកបង្ក្រាបទីតាំងកត់​ឆ្នោតវៀតណាមឃាត់ខ្លួនស្ត្រីអ្នកកត់ម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ​ ខណ្ឌទួលគោក​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣​ នៃអធិការ​ខណ្ឌទួលគោក​ និងអាជ្ញាធរ​សង្កាត់ផ្សារដេប៉ូទី៣ បានចុះបង្ក្រាបជាក់​ស្ដែងទីតាំងកត់ឆ្នោតវៀតណាម​ ខុសច្បាប់ដោយឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតបានម្នាក់រួមទាំងវត្ថតាង​មួយចំនួន ប្រតិបត្តការណ៍ចុះបង្ក្រាប់នេះបានធ្វើឡើងកាល​ពីម៉ោងប្រហែល៤និង៣០នាទីរសៀល​ ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩​ ​នៅចំណុច​មុខផ្ទះ​លេខ​២៨C ផ្លូវលេខ២២៥ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា​ វត្ថុតាងចាប់យក​រួមមាន

Read More
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបហ្គេមបាញ់ត្រីក្នុង មជ្ឍមណ្ឌលកំសាន្តសំរាប់កុមារ ហ្គេមវើលដ៏ ឃាត់ខ្លួនមនុស្ស ១១ នាក់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ដុះស្លែមួយកន្លែង នៅខាងក្រោយស្ថានទូតអូស្រ្តាលី ត្រួតពិនិត្យឃើញមានហ្គេមបាញ់ត្រីចំនួន ០៨ទូរ និង ឃាត់ខ្លួនមនុស្ស១១ នាក់ ។ ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេ លាម៉ោង ០១និងរសៀល ថ្ងៃទី១២ ខែធ្នូ

Read More