Monday, August 24, 2026
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

រថយន្តដឹកមេស៊ីម៉ង់ត៏បុកម៉ូតូឌ្រីមសង់កិនយុវជន៣នាក់ស្លាប់គួឲ្យរន្ធត់

ភ្នំពេញ ៖​ យុវជន៣នាក់បានបែកក្បាលស្លាប់រណូករណែកលើផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងត៏មក​ពី​ក្រោយបុកហើយកិនអូសម៉ូតូជាប់ក្រោមរថយន្តជាងមួយរយម៉ែត្រ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១០ នាទីយប់ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូុវ​២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី ១-​ មានឈ្មោះ នង វស្សា ភេទប្រុស

Read More
សន្តិសុខ​សង្គម

ស្ត្រីម្នាក់បានស្លាប់ក្នុងភូមិគ្រិះដ៍ធំមួយកន្លែង​ បន្ទាប់ពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក

​ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់​មួយបាន​កើតឡើងកាលពីព្រលប់ថ្ងៃទី១៤​វិច្ឆិកា​២០២០ ខណៈស្ត្រីវ័យជាង៦០ឆ្នាំម្នាក់​បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង​ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​ ក្រោយពីបាក់​ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក​ ។ ​យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពី​ម៉ោង១០នឹង៣០នាទីព្រឹកមកម្លេះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មក​សមត្ថកិច្ចនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលា​ម៉ោង​៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។ ​ ជាមួយគ្នានោះក្រុមគ្រួសារជនរងគ្រោះបាន​ប្រាប់ឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមក​បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។ បេីតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពី​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤​ ខែ​វិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរតែមិនចាប់អារម្មណ៍​នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្ទះកញ្ចុះនេះបានបាត់ស្រុតចូលក្នុង​ស្រះ​ទឹកតាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។ ​ទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ក្រៅពី​សមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងនៅតែរកសពមិនទានឃើញ ៕​

Read More
សន្តិសុខ​សង្គម

យកជនជាតិចិនមកធ្វើសង្សារ ដូចយកមកឱ្យវ៉ៃធ្វើបាបស្ទើស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បែកមុខបែកមាត់ ខណៈសង្សារជាជនជាតិចិនប្រើហិង្សាវ៉ៃមក​លើរូបនាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣២០កែងនិងផ្លូវ១០៥នៅខុនដូ មួយកន្លែងមានឈ្មោះ ៨ប្រេសសុីស រ៉ូប៊ី ជាន់​ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ លីន

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថភ្នំពេញ បន្តបេសកកម្ម ចែកម៉ាស ជូនប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី២!

បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាសក្រណាត់ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋអស់រយៈពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់រួចមក ពេលត្រឡប់ចូលទីបញ្ជាការវិញ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានសម្រាកភ្លាមទេ គឺបានបន្តរំលែកម៉ាសចូលថង់ទាំងយប់ ដើម្បីត្រៀមសម្រាប់បេសកកម្មថ្ងៃទី២។ ការរំលែកម៉ាស ចូលថង់ដាច់ដោយឡែកមួយៗទាំងនេះ គឺដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ ដើម្បីចែកដល់ដៃប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា

Read More
សន្តិសុខ​សង្គម

អាសូរ​ ! ផ្ទះប្រជាពលរដ្ឋ​ចំនួន៤ល្វែង ត្រូវអគ្គីភ័យឆាបឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ​ ៖​ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែង​ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីល​ ដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍​បាញ់​ពន្លត់កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១០​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៤៣០​ កែងនិងផ្លូវ៤៩២ ខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញ​មានផ្សែងខ្មួរខ្មាញ់និងអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលនិ​ង​បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍​បាញ់ពន្លត់​តែអកុសលផ្ទះចំនួន៤ល្វែងត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង​ ។ ប្រភពដដែលបន្តថា​ផ្ទះដែលអគ្គីភ័យឆាបឆេះខាងលេីមានចំនួន៤ល្វែងធ្វើអំពីឈើខាងលើ​ ថ្មក្រោម​

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ ក្នុងខណ្ឌដង្កោ!

នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម រ័ត្ន ស៊្រាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, ឯកឧត្ដម នួន

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមសញ្ញាសម្គាល់ C56 របស់ថៅកែឈ្មោះ ប៊ុនធឿន ឃាត់ខ្លួនភ្នាក់ងារកត់បានចំនួន២នាក់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ច​ ខណ្ឌដង្កោចុះបង្ក្រាបកន្លែងកត់ឆ្នោតវៀតណាមមួយកន្លែង​ សញ្ញាសម្គាល់ C56 មានថៅកែឈ្មោះ ប៊ុនធឿន​ ដោយឃាត់ខ្លួនភ្នាក់​ងារ​កត់បាន២នាក់​ក្នុងប្រតិបត្តិការណ៍ដែរ​ ដោយមានការឯក​ភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែ តាមប្រភពព័ត៌មាន បង្ហើបថា មេឆ្នោតវៀតណាម ឈ្មោះ ប៊ុនធឿន កំពុងរត់ការអោយមានការដោះលែង

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង

Read More
សន្តិសុខ​សង្គម

សាច់ញាតិជនរងគ្រោះ នៅខេត្តស្វាយរៀងលើកដៃសំពះ​ស្វែងរកយុត្តិធម៌ ពាក់ព័ន្ធករណីរថយន្តបុក​ចូលផ្ទះស្លាប់មនុស្ស៤នាក់ ជិត៣ឆ្នាំហើយ​មិនទាន់មានដំណោះស្រាយ​

ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងជិត៣ឆ្នាំមកហើយ គ្មានឡើយពន្លឺយុត្តិធម៌ បង្កដោយរថយន្តធុនធំ ដែលបានបុកចូលផ្ទះបណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារស្លាប់ មានសមាជិក៤នាក់ ប្តីប្រពន្ធ និងកូនតូចៗ២នាក់ គួរឲ្យអាសូរ ខណៈក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានត្រឹមលើកដៃសំពះដង្ហើយរកយុត្តិធម៌។ នៅក្នុងសំណេរ ដែលសាច់ញាតិ សរសេរមកកាន់អង្គភាពសារព័ត៌មានយើង ដើម្បីឲ្យជួយផ្សព្វផ្សាយ បានឲ្យដឹងថា « ខ្ញុំបាទឈ្មោះ នាង

Read More
សន្តិសុខ​សង្គម

គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ បានចុះបង្ក្រាបកន្លែងលួចបេីកល្បែងស៊ីសងអេឡិចត្រូនិចនៅក្នុងសង្កាត់ទន្លេបាសាក់ឃាត់មនុស្ស១២នាក់ដកហូតទូរហ្គេមជាច្រេីនទូរ

ភ្នំពេញៈ​ ដោយអនុវត្ថន៍តាម អនុសាសន៍​របស់​ឯកឧត្ដម ឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍​ ៥រោច​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក​ កែវ​ សំណាង​ អភិបាលរងខណ្ឌចំការមន​

Read More