Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បេីក​​បុក​ពេញ​ទំហឹង​បណ្តាល​ឲ្យបោកក្បាល​ស្លាប់​គួរឲ្យរន្ធត់

ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​មួយគ្រឿងបើកក្នុងល្បឿនលឿនបញ្ច្រាស​ទិសដៅ​ចរាចរណ៍​ទៀតផងនោះ​ ក៏ត្រូវបាន រថយន្តមិនស្គាល់ម៉ាកបុកចំពីចំហៀងខាងស្តាំ ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះដួល​បោកនិងថ្នល់បែក​ក្បាល​ស្លាប់យ៉ាង​អណោចអធ័ម​
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បាន​កេីត​ឡេីង​កាលពី​វេលា ម៉ោង៩យប់ ទី​១ខែមេសាឆ្នាំ​២០១៩​ ​ត្រង់ចំណុច​ខាងកើតរង្វង់មូលសំពៅមាស ​តាមបណ្ដោយផ្លូវលេខ២១៤ កែងនិងផ្លូវ​១៤១ សង្កាត់​បឹងព្រលិត ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បើតាមប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKIវីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BL.7769ដោយធ្វេីដំណេីរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤ ទិសដៅ​ពី​កើតទៅលិចបញ្ច្រាស់ទិសដៅចរាចរណ៍​ ស្រប​ពេល​នោះស្រាប់​តែ​មាន​​រថយន្តមិនស្គាល់ម៉ាក​មួយគ្រឿង​ បាន​បេីកបរ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា​ពីលិចទៅកើត ក្នុងល្បឿនលឿន ហើយ​ក៏​​បុកម៉ូតូ​រងគ្រោះ​ ដែលជិះបញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ​បណ្ដាលឲ្យម៉ូតូ​ដួលសង្កត់លើបុរសរងគ្រោះ​បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ចំណែក​ឯ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​មេីល​នោះទេ​ បានបន្ថែមល្បឿនព្យាយាម​​បើករត់​គេច​បាត់។

ក្រោយ​ពេលកេីតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វេី​ការ​វាស់​វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧មករា ដេីម្បី​រង់ចាំ​សាច់ញាតិមកយក​នៅពេលក្រោយ។​ ដោយ​ឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​៕

ចែករំលែកអត្ថបទ