Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថភ្លើងបុកស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវរថភ្លើងបុកស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែងតាមបណ្ដោយផ្លូវរថភ្លើង៖​ ហេតុការណ៍ដ៏រន្ធត់នេះបានកើតទ្បើងនៅវេលាម៉ោង១១និង​៤៥ នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុកាណ៍​បានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ​បានដើរឆ្លងផ្លូវរថភ្លើងទៅមកៗ​ ហើយបានឈប់ចំកណ្ដាលផ្លូវស្របពេលនោះរថភ្លើងដឹកអ្នកដំណើរដែលចេញដំណើរពី​ រ៉ាភ្នំពេញឆ្ពោះទៅព្រលានយន្តហោះ​ ពោធិចិនតុង​ ទិស​ដៅពីកើតទៅលិចកំពុងតែលឿនផងនោះក៏បុកពេញទំហឹង​បណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង​ គួរឲ្យរន្ធត់​ ។ ចំណែករថ​ភ្លើងមិនបានឈប់នោះដោយនៅតែបន្តដំណើរទៅមុខបាត់​។ 

សពបុរសរងគ្រោះមិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ​គ្រាន់តែលឺគេហៅថា​ ឪអាប៊ឿក មានអាយុប្រហែលជាង​៤០ឆ្នាំ មុខរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត​នៅឯខេត្តកំពត​ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះទៅធ្ធើកំណត់ហេតុ​និងបានយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ