Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំ​ញៀន១៣កញ្ចប់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿង​ញៀនត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់​ខ្លួន​និងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់​ ៖​ ហេតុការណ៍​ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី១៣ខែឆ្នូឆ្នាំ២០១៨​ នៅចំណុចសំណង់មិនរាប​រយចំកាចេក ផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក​ខណ្ឌដូនពេញ​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកម្លាំង​សមត្ថកិច្ចបានឆែកឆេរកឃើញថ្នាំញៀនចំនួនួ១៣កញ្ចប់និង​ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ