Tuesday, April 30, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាល ខណ្ឌសែនសុខ មើលរំលងផ្លូវខូចនៅសង្កាត់ឃ្មួញ

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែច្រកចូលទៅមជ្ឈមណ្ឌលកែប្រែ ឱកាសខ្ញុំ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែន សុខ ត្រូវបានរងការខូចខាតស្ទឹងទាំងស្រុង តែលោក ម៉ូវ ម៉ានិត ដែលជា អភិបាលនៃគណៈអភិបាល ខណ្ឌ មើលរំលង ហាក់មិនខ្វល់ខ្វាយ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ បេតុងមួយខ្សែនេះបាននាំគ្នារអូរទាំ និងរិះគន់ចំៗទៅ លើ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ ថាអសមភាពក្នុងការចុះត្រួត ពិនិត្យនិងជួសជុលហេត្ថារចនាសម្ព័ននៅក្នុងទឹកដីដែលលោក កំពុងគ្រប់គ្រង ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ បានសូមណូពរដល់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជួន រាជធានីភ្នំពេញ មេត្តា លោកពិនិត្យមើលផ្លូវបេតុងមួយខ្សែនេះផង ដើម្បីសម្រួលនិងកាត់បន្ថយដល់ការំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ៕

ចែករំលែកអត្ថបទ