Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច ឃាត់ខ្លួនតារាឈ្មោះ អេនវីន បញ្ជូនទៅឲ្យតុលាការដាក់គុកព្រោះរឿងវាយសង្សារជាស្ត្រីមេម៉ាយ

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានឃាត់ និងខ្លួនតារាសម្តែងម្នាក់ឈ្មោះ អេនវីន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចតាមច្បាប់ពាក់ព័ន្ធករណីវាយសង្សារជាស្ត្រីមេម៉ាយឲ្យរងរបួស។

សូមជម្រាបថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អេនវីន បានធ្វើឡើងបន្ទាប់ពីមាន គណនី Facebook ឈ្មោះ សុទ្ធ កញ្ចកា ជាជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បង្ហោះរូបភាព ភ្ជាប់ជាមួយខ្លឹមសារថា៖«ឈឺ អត់ទេ អត់ឈឺទេប៉ុណ្ណឹង តែអ្វីដែលឈឺបំផុតគឺឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែលខ្ញុំស្រឡាញ់បំផុតលើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នាបែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ។ ប៉ុន្មានថ្ងៃកើតហេតុភ្លាម សុំពិតជាមិនចង់យករូបបែបនេះយកមកផុសទេ ព្រោះពេលចង់សរសេរហើយ សូមសរសេរទៅមុខអត់រួចទេព្រោះបេះដូងខ្ញុំឈឺខ្លាំងទឹកភ្នែកសុំហូរខ្លាំងទប់មិនជាប់ទេ។ សាកបិទភ្នែកស្រមៃមើល សាកស្រមៃមើល ពេលដែលគេបិទទ្វារ មិនឲ្យអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប៉ុន៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដង វាយយកវាយយកមិនដកដៃ។ ពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនខ្ញុំថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅ កន្លៀតពួនលើកដៃសំពះគេ បងអើយឈប់វាយទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ ម៉េចបងមិនជឿអូន តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំង សុំស្ទះ គេក៏ឈប់មួយភ្លែតហើយគេ មកបោចសក់ខ្ញុំទម្លាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំខ្ទប់លើកឥដ្ឋហើយខ្ញុំនៅតែយំសំពះអង្វរគាត់ បងអើយឈប់ទៅអូនឈឺណាស់តែគេមិនស្ដាប់នៅតែដដែល» វាយរហូត ខ្ញុំស្រងល់ ក្រោយមកគេក៏ចាប់អូសខ្ញុំឡើងម៉ូតូទៅផ្ទះខ្ញុំមួយទៀតដែលកូនខ្ញុំនៅទីនោះ។ សូមនិយាយប៉ុណ្ណឹងចាំអារម្មណ៍ស្ងប់បន្តិចចាំពន្យល់សាច់រឿងហេតុអ្វីទៅជាអញ្ចឹង ហើយពេលនេះសុំគ្រាំក្នុងក្បាល ខ្ញុំយប់ឡើងឈឺរហូតយំ គេងមិនលក់ ២ថ្ងៃហើយ។»

ជនសង្ស័យឈ្មោះ អេនវីន ធ្លាប់បានអះអាងថា អំពើហិង្សានោះកើតឡើងដោយសារតែខ្លួនតាមទាន់ ជនរងគ្រោះឈ្នោះ សុទ្ធ កញ្ចកា ជាសង្សារ កំពុងលេងចាក់ទឹកដូងក្នុងបន្ទប់ជាមួយប្រុសផ្សេង៕

ចែករំលែកអត្ថបទ