Friday, February 20, 2026
Latest:
សន្តិសុខ​សង្គម

ស្រីប្រុស៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលស្រុកស្ទោង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ករណីពាក់ពន្ធ័គ្រឿងញៀន នៅចំនុចភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១។

ជនសង្ស័យមានឈ្មោះ មិល ឈិត អាយុ ២២ឆ្នាំ,ឈ្មោះ ចេន ភូផា អាយុ ១៧ឆ្នាំ,ឈ្មោះ ណូ រ៉ានី អាយុ ២១ឆ្នាំ,ឈ្មោះអឿន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ,ឈ្មោះ ម៉ី ស្រីចាន់ ភេទស្រី អាយុ ១៨ឆ្នាំ និងឈ្មោះ ឆាន រ៉ុម អាយុ ២៣ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃចំនួន ៤គ្រឿង,ផៅវឺបេង១, កាបូបដៃសម្រាបដាក់លុយ៤, ដែកកេះ២, ម៉ូតូ១គ្រឿង ៕