Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់បណ្ដើរម៉ូតូចេញពីកន្លែងធ្វើការត្រូវរថយន្ដបុកពីក្រោយស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកបើក បុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់និងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអធម៌បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទី យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅបណ្ដោយផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរង គ្រោះដែលបាត់បង់ជីវីតមានឈ្មោះគង់ មុន្នី ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការបណើរម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ .1BB. 5138 ទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវឌួងងៀប បានឆ្លងផ្លូវតែមិនបានបើកភ្លើងសុីញ៉ូរ ស្រាប់តែត្រូវរថយន្ដមិនស្គាល់ម៉ាក់បានបើកមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវីត ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធម៌ ចំណែកឯម៉ូតូរងការខូចខាតពីក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែកឯម៉ូតូសមត្ថកិច្ចបានធ្វើការវាល់វែងយកទៅរក្សាទុកនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំពិនិត្យឯកសារប្រគល់ឲ្យក្រុមគ្រួសារវិញនៅពេលក្រោយ ៕

ចែករំលែកអត្ថបទ