Thursday, October 1, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិច្បារអំពៅ២​ ឃាត់ខ្លួនជនសង្ស័យ​ ២ករណីបាន៣នាក់​ ពាក់ពន្ធ័និងគ្រឿងញៀន

ភ្នំពេញ​ ៖​ កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយនិងកំលាំងជំនាញ នៃអធិការ​ដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ហេតុការណ៍នេះបានធ្វើឡើងកាលពីម្សិល​មិញថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០​ នៅចំណុច ផ្លូវបេតុងភូមិដើមចាន់ សង្កាត់​ច្បារ​អំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក​ នាយប៉ុស្តិ​ សង្កាត់ច្បារអំពៅ២​ បានឲ្យ​ជនសង្ស័យឃាត់ខ្លួន​ ករណីទី១–មាន​ឈ្មោះ វ៉េង វ៉ាន់ឌី ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនេពិតប្រាកដ ស្នាក់​នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ​ (​ ឃាត់ខ្លួនកាលពីវេលាម៉ោង១១​និង៣០នាទីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០​នៅ​ចំណុចមុខផ្ទះគ្មាន​លេខ​ ផ្លូវបេតុង​ ភូមិដើមចាន់ សង្កាត់​ច្បារ​អំពៅ២ ។​ វត្ថុតាង: ដកហូត​ ក្រាមពណ៌សរ​ថ្លា ១៦ កញ្ចប់ថង់តូច ។

ករណីទី២ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០២​នាក់​ កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០វេលា​ ម៉ោង១២និង០០នាទី នៅ​ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់​ច្បារអំពៅ២ ។

ជនស្ស័យទី០១–មានឈ្មោះ​ ខែន ឆាលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំ​ ។

ទី០២-​ ឈ្មោះ​ ហា សំណាង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត​ប្រាកដស្នាក់នៅ ភូមិដើមចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានី​ភ្នំពេញ។

–លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​បញ្ជួនទៅអធិការនគរបាលខណ្ឌច្បារអំពៅ​ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​ ៕

ចែករំលែកអត្ថបទ