Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋស្នើសុំ​ ឯកឧត្ដម​ អភិបាលរាជធានី​ភ្នំពេញ​ និង​ ឯកឧត្ដម​ ស​ ថេត​ ស្នងការនគរ​បាល​ រាជធានី​ភ្នំពេញ​​ មានវិធានការចំពោះ​ មេឆ្នោតវៀតណាមខុស​ច្បាប់ ជើងខ្លាំង​ ឈ្មោះ​ ហេង​ ម៉េង​ ដែលបើកកត់ជា​ច្រើនកន្លែង​នៅផ្សារ​កណ្ដាល តែអាជ្ញាធរ​មាន​សមត្ថកិច្ច​ មិន​បង្ក្រាប​

ភ្នំពេញយោងតាមប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថាទីតាំងកត់ឆ្នោតវៀតណាមសញ្ញា​ (​ M9​ )ជាច្រើនកន្លែងស្ថិតក្នុងផ្សារកណ្ដាលផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរលូន ដោយមិនការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចសោះឡើយ​ ! ខណៈមានសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សារមិនតែប៉ុណ្ណោះមេឆ្នោតរូបនោះបានតែគំរាមប្ដឹងអ្នកព័ត៌មានថែមទៀតសង្ស័យមេឆ្នោតយួនរូបនេះ មានឥទ្ធិពលខ្លាំងទើបអាជ្ញាធរមិនហ៊ានបង្ក្រាបសង្ស័យតែបានលាភសក្ការៈពីមេត្នោតផងមិនដឹង

ប្រភពបន្តថាទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើននៅក្នុងផ្សារកណ្ដាល បើកលេងដោយមិនមានការលាក់លាមអ្វីនោះឡើយសង្ស័យបុគ្គលឈ្មោះ ហេង ម៉េង មានអំណាច​ ​ខ្លាំងជាងអាជ្ញាធរមានសមត្ថកិច្ចហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចនៅស្ងាមដូចជាត្រូវថ្នាំសណ្ដំបណ្ដោយឲ្យរបស់បុគ្គលឈ្មោះ ហេងម៉េង ដែលជាមេឆ្នោតធ្វើអ្វីតាមចិត្តជាពិសេសលោកធានផ្សារកណ្ដាលតែម្ដង

គួររំលឹកផងដែរថាកាលពីដើមខែកម្ភៈ ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ឃួង ស្រេង គណៈអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែលអនុញ្ញាតិឱ្យមានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែប្រសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពអ្វីសោះឡើយចំពោះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រធានផ្សារផងដែរ ជាក់ស្ដែងក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញនេះតែម្ដងនៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងឆ្នោតណាមវៀតខុសច្បាប់ ដែលមានមេធំឈ្មោះ ហេង ម៉េងបើកលេងយ៉ាងអាណាធិបតេយ្យ ហាក់ផ្គើននិងការព្រមានរបស់ឯកឧត្តម ឃួង ស្រេង

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងឯកឧត្ដម ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងមានវិធានការផងដើម្បីរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋអោយស្របទៅនិងគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ​ ! ព្រោះបញ្ហា​​ចោរលួច​ ​ឆក់ ប្លន់និង អំពើហឹង្សាក្នុងគ្រួសារភាគច្រើនកើតចេញពីកត្តាល្បែងសុីសងខុសច្បាប់នេះឯង

ចែករំលែកអត្ថបទ