Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់ ! ប្ដីកំណាចចាក់ប្រពន្ធជា​ច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមព្រោះភ្លើងប្រចណ្ឌ័

ភ្នំពេញ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោច​អធម៌​ ចោលកូនតូចពីរ​នាក់គួរឲ្យសង្វេក​ ខណៈលោកប្ដីកំណាចចាក់ប្រហាជាច្រើនកាំបិតនៅកណ្ដាលថ្នល់ទាំងកណ្ដាលអាធ្រាត្រ​
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២០។
ស្ថិតក្នុងភូមិព្រែកហូលកើតឃុំព្រែកហូលក្រុងតាខ្មៅខេត្តកណ្ដាល។
សពស្ត្រីរងគ្រោះឈ្មោះ​ កៅ​ ស្រីកែវ អាយុភេទស្រីអាយុ២៦ឆ្នាំមានស្រុកកំនើត​ ភូមិ​ក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។

យោងតាមប្រភពពីពីប្រជាពរដ្ឋដែលធ្វើ​ដំណើរតាមដងផ្លូវបានឃើញស្ត្រីម្នាក់បាន​ដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាមត្រូវ​បានជនដៃដល់ចាក់សម្លាប់ចំនួន៣កាំបិត ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិត​បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុ។​ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះរួចជនដៃដល់បានយកទូរស័ព្ទរបស់ជនរងគ្រោះខលទៅបងប្រុសរបស់នាងថាខ្លួនបានចាក់​សម្លាប់ប្អូនបងហើយរួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុ​ហើយបានបន្តរត់ឆ្ពោះទៅសារភាពនៅក្នុងស្រុកកណ្ដាលស្ទឹងថាខ្លួនបានចាក់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ។​ សូមបញ្ជាក់ផងដែរថាជនរងគ្រោះកំព្រាឪពុកម្ដាយមានតែពីរនាក់បងប្រុសបង្កើត តែប៉ុណ្ណោះ។​ ហើយមានកូន២នាក់​នៅក្នុងបន្ទុក។តាមប្រភពដែល​ទទួលបានគឺ​ជនរងគ្រោះខាងលើបានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយតែជនដៃដល់ជាប្ដីនៅតែចងកម្មពារតាមសម្លាប់នាងទាល់​តែ​បាន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិឆ្ឆ័ទៅសពស្ត្រីរងគ្រោះពិនិត្យរួច​បានបញ្ជាក់ថាជនរងគ្រោះត្រូវបានជនដៃ​ដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមួយកាំបិតចំផ្នែកខាងមុខពីកាំបិតទៀតចំខ្នងខាង​ក្រោយវត្ថុតាងកូនកាំបិតដងលឿងមានស្មាមឈាមជាប់កាំបិត​ ។​ ក្រោយពីនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើ​បុណ្យតាមប្រពៃណី​ ។​ ចំណើតជនដៃដល់ត្រូវបានសមត្ថកិច្ច​ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់តាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ