Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! បុរសកម្មករសំណងម្នាក់ឡើងលាប​ថ្នាំផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង​នៅសង្កាត់​ចោមចៅ១ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុបទួលពង្រភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់យ៉ាងអាណោចអធម៌ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០២០ ភ្លាមៗសាច់ញាតិមិនអស់ចិត្ត ក៏បានហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបានបន្ទាប់ពីកើតហេតុមេការព្យាយាមឲ្យកម្មករដឹកសពជនរងគ្រោះយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន

សពជនរងគ្រោះមានឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ

បើតាមសម្តីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យនៅមិនអាចសង្គ្រោះអាយុជីវិតបាន ដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បញ្ជាឲ្យកម្មករទាញរនាំស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសព បញ្ជាបង្ខំឲ្យកម្មករ សាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជាបណ្តោះអាសន្នរងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យជាមុនសិន

មហាជននៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូតដល់កម្មករធ្វើការងារជួបគ្រោះថ្នាក់បាត់បង់ជីវិត ពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពាក់មេត្តាជួយពិនិត្យឡើងវិញព្រោះថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិ សង្កាត់ មិនរាយការណ៍

ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះមកដល់បានត្រឹមតែស្រែកទ្រហោរយំ ទាំងក្តីសោកសៅហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យមុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត

ចែករំលែកអត្ថបទ