Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន០២វត្ត និងបានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសង្កាត់ព្រែកកំពឹស

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ ព្រមទាំងយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស បាននាំយកទៀនព្រះវស្សាចំនួន០២គូ ព្រមទាំងថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុ រួមមាន ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន៤០កែស,មី១២កែស និងអង្ករ១២ការ៉ុង ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី ។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងសាលាបឋមសិក្សាកែវមុនី ដែល លោកបានជួយឧបត្ថម្ភទាំងស្រុងលើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលា ជាក់ស្តែងបានចាក់ដីបំពេញទីធ្លាសាលាទាំងមូល បានធ្វើលូប្រឡាយរំដោះទឹកជុំវិញសាលា បានជួសជុលបន្ទប់ទឹកបង្គន់អនាម័យ ចាក់បេតុងលើទីលានក្នុងបរិវេណសាលា និងជួសជុលកសាងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដើម្បីសោភ័ណភាព និងផាសុកភាពដល់សិស្សានុសិស្ស ។
រួចហើយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តដំណើរទៅត្រួតពិនិត្យមើលសកម្មភាពកាយប្រឡាយ ០១ខ្សែដែល លោកបានដោះស្រាយជូនប្រជាពលរដ្ឋក្នុងភូមិស្រីស្នំ ដើម្បីធានាបង្ហូររំដោះជំនន់ទឹកភ្លៀងដែលបានហូរជន់លិចភូមិរាល់ពេលមានភ្លៀងធំកន្លងមក ។
បន្ទាប់មកទៀត លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានបន្តដំណើរទៅត្រួតពិនិត្យលូបង្ហូររំដោះទឹកជំនន់ ០១កន្លែងទៀត ដែលត្រូវបានទឹកហូរច្រោះដាច់ខូចខាត ស្ថិតក្នុងភូមិព្រែកកំពឹស ដែល លោកបានជួយកសាងកន្លងមក ដើម្បីធានារំដោះជំនន់ទឹកភ្លៀងដែលហូរស្រោចស្រពមកលើសង្កាត់ចំនួន០៣គឺ : សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស។ បន្ទាប់មក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានណែនាំឲ្យក្រុមការងារធ្វើការជួសជុលរៀបចំដាក់លូ និងសន្ទះមុខលូឲ្យបានល្អឡើងវិញ ព្រមទាំងបានជូនថវិកាដល់លោកយាយ លោកតាពុទ្ធបរិស័ទ្ធដែលបានមកចូលរួមក្នុងកម្មវិធីប្រគេនទៀនព្រះវស្សាទាំង០២វត្ត បានឧបត្ថម្ភថវិកា និងចែកជូនភេសជ្ជៈដល់កងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី និងកុមារតូចៗដែលបានចូលរួមផងដែរ ។

ចែករំលែកអត្ថបទ