Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តដឹកអេតចាយ​សន្ធោ​សន្ធៅបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ ៖​ រថយន្តហុីយិនដាយដឹកអេតចាយពេញបានឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុចឃ្លាំងអេតចាយទាល់មុខការ៉ាស់សាំងកាលតិច ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

រថយន្តដែលឆេះម៉ាកហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ3D-5486​ ដឹកអេត​ចាយនៅពីលើរថយន្តពេញ។

បើតាមសម្តីអ្នកដែលដេកនៅក្នុងឃ្លាំងអេត​ចាយបានប្រាប់ឲ្យដឹងថា​ ដំបូងឡើយរូបគាត់​បានលឺសំលេងផ្ទុះចេញពីរថយន្តរូបគាត់ក៏​ងើបមើលឃើញរថយន្តដឹកអេតចាយរអិលទៅបុក ទ្វារបណ្តាលឲ្យដាច់ស្រយ៉ៅទ្វារចេញមកក្រៅឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាទាញទុយោទឹកនិង យក​បំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើន​បំពង់ទើបរលត់ទៅវិញ​ សំណាងល្អមិនមានអ្នករងរបួសនិងរៀលដាលឆេះដល់ឃ្លាំង​និង​ផ្ទះប្រជាពលរដ្ឋ​ ។

ក្នុងហេតុការណ៏ខាងលើនេះគេសន្និដ្ឋានថា​បណ្តាលមកពីឆ្លងចរន្តភ្លើងចេញពីកាប៊ីន​រថយន្តទើបណ្តាលឲ្យឆេះជាអណ្តាតភ្លើងឡើងធ្វើឲ្យខូចខាតរថយន្តផ្នែកខាងមុខខ្ទិចម៉ត់តែម្តង៕

ចែករំលែកអត្ថបទ