Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តពីគ្រឿងបុកគ្នានៅកំណាត់ផ្លូវជាតិ​លេខ៤​ ​បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តរបួស​ធ្ងន់​និងស្រាល៤នាក់

ព្រះសីហនុ៖​ គួរឲ្យរន្ធត់ណាស់​ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តោលអោយ​មនុស្សដែលជិះក្នុងរថយន្តទាំងពីរគ្រឿងរងរបួសធ្ងន់និងស្រាល​ រីឯរថយន្តរងការខូតខាត​ទាំងសងខាង​ ៖​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី៣០មីនា២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូ​ម៉ែត្រ១៤៩-១៥០​ ស្ថិតក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលាខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានអោយដឹងថា​ រថយន្តបែនដឹកដី ពាក់ស្លាក លេខខេមរៈភូមិន្ទ 05-3-1968 ធ្វើដំណើតទិសដៅពី​ (ខេត្តព្រះសីហនុ-ភ្នំពេញ) បើកបរដោយ​បុរសម្នាក់មានឈ្មោះ ភួន ភិន អាយុ៤៧ឆ្នាំ ភេទប្រុស មានទីលំនៅ​ ភូមិ​ក្រាំងខ្ចាយ ឃុំតាំងខ្ចារ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) ប្រពន្ធឈ្មោះ ញ៉ែម សាវ៉ាង អាយុ៤៥ឆ្នាំ(រងរបួសស្រាល)។
ឯរថយន្តមួយគ្រឿងទៀត​ ពាក់ស្លាកលេខ ភ្នំពេញ2AP-2219ធ្វើដំណើរបញ្ច្រាសទិសគ្នាបើក​បរដោយបុរសឈ្មោះ អាន លីហៀង ភេទ​ប្រុសអាយុ២៤ឆ្នាំ រស់នៅភ្នំពេញ (រងរបួស​ស្រាល) ហើយអ្នកដែលរួមដំណើរ ឈ្មោះ ចាន់ ថាខឹម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិប៉ោតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់) ។

បន្ទាប់ពីកើតហេតុការណ៍ កម្លាំងអាវុធហត្ថស្នាក់ការ សន្តិសុខ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់​សីលា​ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងជួយសង្ត្រោះជនរងគ្រោះនាំយកទៅ​មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

ក្រោយមកសមត្ថកិច្ចជំនាញធ្វើការវាសវែង​យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលារងចាំ​ដោះស្រាយនៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ