Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

គណះបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរដ្ឋបាលនៅតំបន់ត្រឡោកបែក ឃាត់ខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀន ១០នាក់

ភ្នំពេញ៖ ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿង ចំនួន ១០នាក់ ត្រូវបានកម្លាំងគណះបញ្ជាការឯកភាពខណ្ឌទួលគោក ឃាត់ខ្លួន បញ្ជូន ទៅកាន់មូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌបន្ទាប់ពីចុះរដ្ឋបាលនៅតំបន់ស្មុកស្មាញ។

ការឃាត់ខ្លួន ជនសង្ស័យ នេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ខណះពេល ដែលពួកគេ កំពុងតែជួបប្រមូលម្តុំគ្នា ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅតំបន់ត្រឡោក បែក តាមបណ្តោយ ផ្លូវរថភ្លើង ក្នុង ភូមិ ទី១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងការចុះរដ្ឋបាល នេះដឹកនាំ ដោយ លោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ព្រមទាំង មានការចូលរួម កម្លាំងកងរាជអាវុធហត្ថ និងលោក ចៅសង្កាត់ទឹកល្អក់ទី១ ផងដែរ។

តាមកងរាជអាវុធហត្ថទួលគោក បានអោយដឹងថា ដោយ មាន រាយការណ៍ ពី ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានពីសកម្មភាព ចែកចាយគ្រឿងញៀន នៅតំបន់ស្មុកស្មាញ ត្រឡោកបែក អាជ្ញាធរ ក៍បានចុះធ្វើរដ្ឋបាល ហើយ ក៍បានឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់ក្នុងនោះ មានស្រ្តីម្នាក់បានកាត់សក់តែងខ្លួនធ្វើជាប្រុស កំពុងតែជួបប្រមូលម្តុំគ្នា ចែកចាយប្រើប្រាស់ព្រមទាំងដកហូត បានថ្នាំញៀន ប្រភេទម៉ាទឹកកចំនួន ៦កញ្ចប់និងសម្ភារះសម្រាប់ប្រើប្រាស់មួយចំនួន ។

តាមកងរាជអាវុធហត្ថ ខណ្ឌទួលគោក បានអោយដឹងថា ក្នុងចំណោម ជនសង្ស័យ ទាំង១០នាក់ មាន៣នាក់ ជាអ្នកចែកចាយគ្រឿងញៀន និង៧នាក់ទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀន ។ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ចូន ទៅកាន់ មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បី បញ្ជូន បន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញដើម្បី សាកសួរនិងចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ