Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជាងពិដានជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសជនជាតិវៀតណាម​ ម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងចេញពីម៉ូទ័រឆក់ស្លាប់យ៉ាង​អាណោចអធម៌​ ៖​ បង្កការណ៍ភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិ​ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឡា គឹមសាន ហៅ ឡឺយ អាយុ៣១ឆ្នាំជនជាតិវៀតណាម សញ្ជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅផ្ទះ​លេខ767C ផ្លូវលំ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីបុរសម្នាក់ដែលជាជាង​សំណង់ដូចគ្នាបានអោយដឹងថា​ នៅល្ងាច​ថ្ងៃ​ទី៩ខែមិនាឆ្នាំ២០២០​ ខណៈដែលរូបគាត់និង​អ្នករួមការងារផ្សេងទៀត​ បានឈប់សម្រាក​ហើយបាននាំគ្នាទៅផ្ទះ​ នៅតែជនរងគ្រោះ​ ធ្វើការម្នាក់ឯងមិនទាន់ទៅផ្ទះ​ ហើយក៏មិន​ដឹងថាគាត់មានរឿងអ្វីកើតឡើងដែរ។
ប្រភពបន្តថា​ លុះព្រឹកឡើងម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​ ខណៈដែលគាត់​មកដល់ការដ្ឋានសំណង់ផ្ទះ​ កំពុងជួសជុលរួច​បានឡើងទៅលើជាន់ទី៣ ស្រាប់តែ​ប្រទះ​ឃើញជនរងគ្រោះដេកអោបម៉ូទ័រក្រឡុកថ្នាំ​លាបពិដាន​ ភ្លាមៗខ្លួនបានក៏ចូលទៅមើលទើបដឹងថាជនរងគ្រោះត្រូវចរន្តអគ្គិសនីឆ្លងពី​ម៉ូទ័រឆក់ស្លាប់​ ទើបគាត់ដកឌូយម៉ូទ័រចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯងបង្កការភ្ញាក់​ផ្អើល​និងបានរាយការណ៍ទៅសមត្ថកិច្ចមូល​ដ្ឋានចុះមកពិនិត្យ​ ។

សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួល​បានដំណឹងខាងលើ​ នគរបាលប៉ុស្តិ៍មូលដ្ឋាន​ចុះទៅពិនិត្យជាក់ស្ដែង​ នៅកន្លែងកើតហេតុ​និងទំនាក់ទំនងទៅនគរបាលជំនាញការិយា​ល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ​ រួចបានសន្និដ្ឋានថាសពជន​រងគ្រោះប្រហែលស្លាប់មួយយប់ទៅ​ហើយ​និងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ