Friday, November 1, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ចកិច្ច បញ្ជូនខខ្លួនជនជាតិចិន ២នាក់ ទៅតុលាការពាក់ព័ន្ធករណី បង្ខាំង និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរឿង បង្ខាំង និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា។

បើយើងតាមរបាយការណ៍របស់ សមត្ថកិច្ច ជនសង្ស័យទី១ Hong Laing ភេទប្រុស ភេទ ៣២ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ Pan Xusheng ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។ ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។

បច្ចុប្បន្ន ក្រុមជនសង្ស័យស្ថិតក្រោមចំណាត់ការរបស់ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើការស៊ើបសួរ និងសម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ តាមការសន្និដ្ឋានរបស់នគរបាលយុត្តិធម៌។

គួររម្លឹកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណ្ឌ៧មករា បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណី ផ្តើមគំនិតក្នុងអំពើបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទ សមគំនិត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារ សៅអាស៊ី វីយូ ផ្ទះលេខ ៥៣+៥៥ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕