Sunday, November 1, 2026
Latest:
សន្តិសុខ​សង្គម

អាសូ! បុរស​ម្នាក់​​ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុក​រថយន្តដឹកដែកពីចំហៀងបោក​បាក់​.កស្លាប់​គួរឲ្យសង្វេក

ភ្នំពេញ៖ បុរស​ម្នាក់​បានជិះ​ម៉ូតូ​ចេញ​ពី​កម្មវិធី​ ខួប​កំណើត​បងប្អូនជីដូនមួយ​វិញស្រាប់តែជ្រុល​ទៅ​បុក​រថយន្ត​សណ្តោង​ដឹក​ដែក​ ដែល​បេីក​បត់​ចូល​ក្រុម​ហ៊ុន​ បណ្តាល​ឲ្យ​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនិងកន្លែងកាលពី​វេលា​ម៉ោង​១២​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ទល់មុខ​ឃ្លាំ​ង​ដែក​ មួយកន្លែង​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស​ ក្នុងភូមិ​ព្រៃ​សកេីត​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

សពជនរងគ្រោះ​ មាន​ឈ្មោះវ៉ាន់​ ឌី​ហុង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ មាន​ប្រពន្ធ​និង​កូន​ប្រុស​ស្រី​២នាក់​ ។

យោងតាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេឃើញជនរងគ្រោះ​ខាងលើ​ បានជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ ហុង​ដា​ ឃ្លីក​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FS-1130 ដោយ​បានធ្វើ​ដំណើរ​តាម​ បណ្ដោយផ្លូវ​បេតុង​ព្រៃ​ស​ ទិស​ដៅ​ ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​យ៉ាងល្បឿន​ ខណៈមក​ដល់​ចំណុច​ កេីតហេតុ​ ​ផ្លូវ​មានសន្ថានភាព​ងងឹតមិនប្រយត្ន័ក៏ជ្រុលទៅ​បុក​និង​រថយន្ត​សណ្តោង​ដឹក​ដែក​ ០១គ្រឿងម៉ាក​ SCANIA ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E 8884​ដែលបើកបរដោយបុរសម្នាក់មិនស្គាល់​អត្តសញ្ញាណ​ ធ្វើដំណើរទិសដៅ​បញ្ច្រាស​គ្នា​ ហើយ​បានបត់​ចូល​ក្រុម​ហ៊ុន​ ក៏ត្រូវម៉ូតូជនរង​គ្រោះបុកចំពីចំហៀងបោកក្បាលស្លាប់ភ្លាមៗតែម្ដង។ចំណែកអ្នកបើករថយន្តបន្ទាប់ពីកើត​ហេតុបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់​នៅសល់តែបុរស​ជា​ព្រូ​ រថយន្ដ​ម្នាក់​នៅ​លើ​រថយន្ត​ ក៍ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស​  ។

ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ ប្រគល់​សពជនរងគ្រោះ​យក​ទៅ​សាច់​ញាតិយកធ្វើបុណ្យ​តាម​ប្រពៃណី​ ។ចំណែក​រថយន្ត​និង​ម៉ូតូ​ ព្រម​ទាំង​ព្រូ​រថយន្ដ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចរាចរណ៍​រាជធានី​ភ្នំពេញ​ វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជ​ធានី​ភ្នំពេញ​ដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមនិតិ​វិធីច្បាប់៕


ចែករំលែកអត្ថបទ