Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់បាល់អស់លុយបែកគំនិតនាំគ្នាចេញកាច់សោរម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ម្នាក់ក្នុងចំណោម បក្ខពួក២នាក់ខណៈរូបគេបានប្រព្រឹតល្បែងសុីសង ចាក់បាល់(រដូវកាលWorld Cup) ចាញ់អស់លុយហើយក៍បែកគំនិតដើរធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋ។ ករណីនេះបានកើតឡើង កាលពីវេលម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ នូ ណារិន ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ កែ សុធារី ភេទស្រីអាយុ២៧ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ស្ត្រីរងគ្រោះដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុនពេលកើតហេតុនាងបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខភ្នំពេញ 1BF-8592
នៅមុខផ្ទះរួចអង្គុយនិយាយគ្នាលេងក្នុងផ្ទះរំពេចនោះស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់មកធ្វើ សកម្មភាពលួចកាច់សោរកម៉ូតូបញ្ឆេះជិះចេញពេល នោះគាត់បានឮសំឡេងម៉ូតូក៍ចេញមើលឃើញជនសង្ស័យជិះចេញគាត់ក៍រត់ដេញតាមពីក្រោយដោយស្រែកចោរៗគាប់ជួនសមត្ថកិច្ចមូលដ្ឋានល្បាតក្បែនោះឃើញក៍ដេញតាមរហូតជិតមួយគីឡូដីទើបចាប់បានជនសង្ស័យខាងលើព្រមទាំងដកហូតបានម៉ូតូបានមកវិញ។
បើតាមចម្លើយរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាពួកគេមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមចេញពីផ្ទះតាមបណ្តោយផ្លូវកើតហេតុខាងលើពេលមកដល់ក៍ឃើញម៉ូតូជនរងទុកនៅមុខផ្ទះហើយដូចជាស្ងាត់ផងខ្លួនក៍ចុះពីលើម៉ូតូបក្ខពួកយកដែកឆ្នៃចុងស្រួចទៅចាក់បំបែកសោរកម៉ូតូរបស់ជនរងបញ្ឆេះជិះចេញទៅក្នុងបំណងគេចខ្លួនតែរត់មិនរួចក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តងចំណែកបក្ខពួកគេម្នាក់ទៀតបានជិះគចខ្លួនបាត់។ជនសង្ស័យបានប្រាប់ទៀតថាមូលហេតុដែលនាំអោយគេធ្វើសកម្មកភាពលួចម៉ូតូខាងលើគឺដោយសារតែខ្លួនចាញ់ល្បែងសុីសងចាក់បាល់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តដោយឡែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕

ចែករំលែកអត្ថបទ